សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តដល់ ស្ត្រីបំ.បៅ.ដោះ.កូន នៅកន្លែងធ្វើការ នូវថវិការហូតដល់..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាមាតាមួយរូប​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ​ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង​ ដែលក្នុងស្ថានភាពជាស្ត្រី​ មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស​ពីបុរស​ គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន​ផង​ និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក​ និងបន្តដល់ពេលពេញវ័យផង​ និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃេីញករណីលោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានបំបៅកូននៅតាមផ្លូវ ពេលបំពេញការងារផងដែរ ជាក់ស្តែងនៅវេលាថ្ងៃសុក្រ​ ទី​ ១២​ ខែ មីនា​ ឆ្នាំ ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម​ ម៉ុម​ សារឿន​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ចុះសួរសុខទុក្ខ​ និងនាំយកថវិកា​ ១០លានរៀល​ ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត​ និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា​បន្ទាប់ពីបានដឹងថា​ ករណីរបស់លោកស្រីបានជ្រាបទៅដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ហេីយថែមទាំងទទួលបានការគិតគូរ​ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលនេះជាការលេីកទឹកចិត្ត​ និងផ្តល់តម្លៃយ៉ាងធំធេង​ ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី​ បានបួងសួងគោរពជូនពរដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ និង​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ សូមសម្តេចទាំងទ្វេ​ មានសុខភាពល្អ​ រឹងមាំ​ អាយុយឺនយូរ​ ដេីម្បីជាម្លប់​ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា​ ក្រោមម្លប់នៃសន្តិភាព៕

Related posts