ទឹកចិត្តម្តាយ! សួស វីសា សុខចិត្តមើលកូនពីចម្ងាយពេលធ្វើចត្តាឡីស័ក ព្រោះខ្លាចរឿងម្យ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាលទ្ធផលតេស្តកូ.វី.ដ-១៩ លើកទី ១ របស់តារាចម្រៀង សួស វីសា និង ស្វាមី ចេញមកអវិជ្ជមានក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែបន្តដាក់ខ្លួនធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ រង់ចាំការធ្វើតេស្តជាលើកទី ២ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានដាក់ខ្លួនធ្វើចត្តាឡីស័ករយៈពេលប្រមាណជា ៣ ថ្ងៃ ហើយនោះ សួស វីសា បានបង្ហោះសារមួយឃ្លាលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីការនឹករឭកកូនស្រីជាទីស្រឡាញ់ ដោយមិនអាចជួបគ្នាបាន បានត្រឹមតែមើលពីចម្ងាយ ក៏ព្រោះតែការពារ បង្កាកូ.វី.ដ-១៩ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះដែរ សួស វីសា បានរៀបរាប់ «ទោះខ្ញុំទទួលបានលទ្ធផលធ្វើតេស្ត CO.VID-19 អវិជ្ជមាន (negative) តែខ្ញុំត្រូវធ្វើចត្តាឡីស័ក្ត ១៤ ថ្ងៃ ដោយឃុំខ្លួនឯងនៅដា.ច់ដោយឡែកពីគ្រួសារដើម្បីឲ្យកាន់តែសុវត្ថិភាព ។ ពេលកូនយំម៉ាក់ស្តាប់ឮពីចម្ងាយ ពេលនឹកម៉ាក់លួចម់លកូនពីចម្ងាយ តែម៉ាក់នឹងទ្រាំទ្រាំដើម្បីសុវត្ថិភាពយូរអង្វែងរបស់គ្រួសារយើង ។ បែក ១៤ ថ្ងៃ ប្រសើរជាងបែកមួយជីវិត ! Jenny ម៉ាក់នឹកកូនខ្លាំងណាស់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថា ក្រោយពីតារាស្រីរូបនេះ បានបង្ហោះសារនេះហើយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកម្តាយគ្រប់រូបកាន់តែនឹកស្រណោះនូវពាក្យរបស់នាងផងដែរ ក៏ព្រោះតែដើម្បីសុវត្ថិភាព ស៊ូលួចមើលកូនពីចម្ងាយទោះនឹកយ៉ាងណាក៏ដោយ ៕

Related posts