ក្រសួងការងារប្រកាសសងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ដោយមានប្រាក់ឈ្មួលដល់និយោជិត

នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេក្តីប្រកាសស្តីពី​ ការឈប់សម្រាកថ្ងៃទី ១៧ ទី១៨ ទី១៩ ទី២០ និង ទី២១ ខែសីហា ឆ្នាំ ២០២០ ដើម្បីសងថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២០ ។

ជាមួយនឹងប្រកាសនេះ កម្មករ និយោជិតនៃរោងចក្រ សហគ្រាសទាំងអស់ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកការងារដោយមានប្រាក់ឈ្នួលក្នុងថ្ងៃបុណ្យរយៈពេល ៥ថ្ងៃនេះ ដើម្បីសងការឈប់សម្រាកការងារដោយមានប្រាក់ឈ្នួលរបស់កម្មករនិយោជិត កាលពីថ្ងៃទី១៣ ទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ ២០២០ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបានកំណត់ក្នុងប្រការ១ នៃប្រកាសលេខ ៣៩៩/១៩ ក.ប/ប្រ.ក.អ​.ធ.ក ចុះថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២០ ហើយដែលត្រូវបានលើកពេលដោយអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២០ ស្តីពីការលើកការឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ នៅថ្ងៃទី ១៣ ទី ១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ ២០២០ ៕

Related posts

Leave a Comment