មិន​ចាំ​យូរ! ក្រោយពេលឃើញលោក ​សុវណ្ណ រិទ្ធី បង្ហោះសារបែបនេះ ស្រាបតែអ្នកនាង មាស សុជាតា តបទៅវិញថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ អ្នកនាង​មាស សុជាតា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​រូបនាង បាន​បង្ហោះ​សារ​ថា «​អ្នកឯង​មក​ដោះស្រាយ​មួយ​ខ្ញុំ​ស្រួលបួល​ឬក៏​ចង់​ម៉េច ខ្ញុំ​លែង​ទ្រាំ​ជាមួយ​មនុស្ស​ដូច​លោក​ហើយ​Sovann Rithy»​។​ ក្រោយមក អ្នកនាង ក៏បាន​បង្ហោះ​សារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ខ្សែ​ដែល​បាន​ដាច់​ហើយ​…​ទោះ​ចង់​ត​ភ្ជាប់​យក​មក​ប្រើ​វិញ​ក៏​មិន​មាន​ទំនុក​ចិត្តល្អ​ដូចដើម​ដែរ! យើង​ប្រើ​ដោយ​មាន​ភាព​សង្ស័យ​លើ​មុខតំណ​ត​ភ្ជាប់​នោះ ព្រោះ​ខ្លា​ច​វា​ដាច់​ នឹង​ ​ត្រូវ​ធ្វើ​ឲ្យ​យើង​ឈឺចាប់​….ខ្សែ​ដែល​ធ្លាប់មាន​ភាព​ត​ភ្ជាប់ គ្មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក​សុវណ្ណ រិទ្ធី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១ ក៏បាន​បង្ហោះ​រូបថត​ខ្លួនឯង​ជាច្រើន​សន្លឹក ជាមួយ​ខ្លឹមសារ​បែបនេះ​ថា «​រឿង​ខ្លះ​ខ្ជិល​បកស្រាយ​ច្រើន .. ទុក​ឲ្យ​គេ​គិតថា​យើង​អាក្រក់​ទៅ​ចុះ​!!! ចង្កៀង​ផ្ទះ​ខ្ញុំ​គឺ​ភ្លឺ​ក្នុងផ្ទះ​របស់ខ្ញុំ .. វា​មិនអាច​ឲ្យ​ខ្ញុំ​កាន់​ចង្កៀង​ក្នុងផ្ទះ​ខ្ញុំ​ទៅ​បំភ្លឺ​ក្នុង​ផ្ទះ​មនុស្ស​មួយ​ចំនួន​ ដែល​ចង់ដឹង​ចង់​លឺ​រឿង​ក្នុងផ្ទះ​របស់ខ្ញុំ​បានឡើយ​។ ចង់​ជេរ .. ចង់​ស្អប់ .. ចង់​ប្រមាថ .. ក៏​រីករាយ​តាម​ចិត្ត​អ្នក​ទាំងអស់គ្នា​ទៅ​ចុះ .. ព្រោះ​រយ​:​ពេល​៧​ឆ្នាំ​ដែល​ខ្ញុំ​សម្រេចចិត្ត​ឈរ​លើ​វិថី​ព័ត៌មាន​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ ញុំ​បាន​ហែល​ឆ្លង​ពាក្យ​ប្រមាថ​មើលងាយ​ទាំងនេះ​ឆ្អែត​គ្រប់​រសជាតិ​អស់ហើយ ……………..​។ ចុង​ក្រោយ​ខ្ញុំ​នៅតែ​ប្រើពាក្យ​ថា​៖ អរគុណ​សម្រាប់​រសជាតិ​ជីវិត​ពោរពេញ​ទៅ​ដោយ​បន្លា​ចាក់​ស្អិត​ពេញ​ក្នុង​ចិត្ត​គ្មាន​អ្នក​ជួយ​ដក … មានតែ​អ្នក​ជួយ​ចាក់​បន្ថែម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​លោក​សុវណ្ណ រិទ្ធី និយាយ​បែប​នេះ ស្រាប់តែ​អ្នកនាង មាស សុជាតា បាន​ចែករំលែក​សារ​នេះ ចូលទៅ​កាន់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ដាក់​Caption​ថា «​បកស្រាយ​តិច​ទៅ​អាយ​ដល​ចង់​ស្ដាប់​ណាស់​ថា​យ៉ាង​ម៉េច​….???, អាយ​ដល​ជា​អ្នក​ដាក់​បន្លា​ខ្លួនឯង​ចឹ​ង​ជួយ​ដោះ​ខ្លួន​ឯង​ណា​…!»​។​ ក្រោយមកទៀត​ នៅ​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ដដែល​នោះ អ្នកនាង មាស សុជាតា បាន​បង្ហោះ​រូបថត​ខ្លួនឯង​១​សន្លឹក ហើយ​ប្រាប់ថា «​អាយ​ដល​អូន​ហ៎​អាង​តែ​មាន​អ្នក​គ្រាំទ្រ​ច្រើន​……​អូន​ចង់​ស្ដាប់​រឿង​ថ្ងៃទី​25 ខែ​12 2020 និយាយ​អោយ​អូន​ស្ដាប់​ផង Sovann Rithy»។ លុះ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ស្រាប់តែ​អ្នកនាង​ មាស សុជាតា​ បាន​បង្ហោះ​សារ​មួយទៀត ដោយ​បញ្ជាក់​ច្បាស់ៗ​ថា «​បងប្អូន​សាច់ឈាម​ខាង​ណា​ក៏ដោយ​ ហាម​លូក​មាត់​លូក​ដៃ​រឿង​គ្រួសារ​របស់ខ្ញុំ​….?»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​ចុងក្រោយ​ខាងលើនេះ អ្នកគាំទ្រ​មួយចំនួន បាន​លើកឡើងថា «​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺផ្ទះ​អ្នកនោះ​បង​, មិន​ហ៊ាន​លូក​ទេ​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ ដោះស្រាយ​ផ្ទាល់ខ្លួន​ជាមួយគ្នា​សិន​ទៅ​ ដោះ​មិន​ចេញ​ប្រើ​ផ្លូវច្បាប់​ទៅ ជៀសវាង​ការ​បង្ហោះ​ដឺដង​គ្នា​នៅ​តាម​បណ្ដាញ​សង្គម ដោយ​ក្ដី​គោរព​, មិន​ហ៊ាន​ទេ​អ្នក​បង​, ចុ​ម​បង​លេង​មែន​ទែន​ហើយ​តើ​..»​។​ គួរ​រំលឹក​ថា ពេល​មាន​រឿង​រ៉ាវ រហូត​ត្រូវ​បាន​សម.ត្ថកិច្ច​បញ្ជូន​ឡើង​តុលាការ កាលពី​អំឡុង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​នោះ លោក​សុវណ្ណ រិទ្ធី នាយក​សារព័ត៌មាន TVFB បាន​ស្រែក​ផ្ដាំផ្ញើ​ដល់​បងប្អូន​អ្នកកាសែត​ថា ៖ (​បងៗ​អ្នកកាសែត ជួយ​មើល​ប្រពន្ធ​ខ្ញុំ​ផង​នាង​មាន​ផ្ទៃពោះ​)​។ លុះ​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ លោក​សុវណ្ណ រិទ្ធី ក៏​មាន​សេរីភាព​វិញ ហើយ​តាំងពី​ពេល​នោះ​មក ​ទំនាក់ទំនង​របស់​លោក និង​ភរិយា ហាក់​មាន​បញ្ហា ប៉ុន្តែ​មិន​ដឹង​មកពី​មូលហេតុ​អ្វី​នោះ​ទេ។ ទោះ​យ៉ាងណា ដូច​លោក​ធ្លាប់​ប្រាប់​ជារឿយៗ​ហើយ​ថា ចង្កៀង​ផ្ទះ​អ្នកណា ភ្លឺ​ផ្ទះ​អ្នកនោះ៕ សូមទស្សនាកម្រងរូបភាពថ្មីចាស់ ខាងក្រោមនេះ ទាំងអស់គ្នា ៖

Related posts