ស្ងាត់ៗ ដួង ម៉ានិច បើកសម្ពោធក្រុមហ៊ុននាំចូលផលិតផលថែសម្រស់​ Swiss Energy Collagen ហៅតារាល្បីៗធ្វើជាទូត​សុច្ឆន្ទៈ​ ឡើងផ្អើលសិល្បៈ

កាលពី​ល្ងាច​មិញ​នេះ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ មានការ​ប្រារព្ធ​ពិធី​សម្ពោធ​ផលិតផល​មួយ​ដែលមាន​ការចូលរួម​ពី​សំណាត់​តារា​ល្បីៗ​ជាច្រើន​ដួង ​និង ​ប្រមូលផ្តុំ​អ្នកជំនួញ​ធំៗ​ជាច្រើន​ផងដែរ​ ។​ ​នេះ​គឺ​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី Swiss Energy Collagen របស់​ក្រុមហ៊ុន LGT Global Trading Co., Ltd ហើយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​នោះ គឺ​ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ​ជា​តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ កញ្ញា ដួង ម៉ា​និ​ច ផ្ទាល់​តែម្តង​ ។

​ទាំង​អ្នកសារព័ត៌មាន ​ទាំង​ទស្សនិកជន ​ពិតជា​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទេ​ដែល​ស្ងាត់ៗ​តារា​សម្តែង​ឆ្នើម​រូបនេះ​បាន​បើក​ក្រុមហ៊ុន​នាំចូល​ផលិតផល​ជំនួយ​សម្រស់ Swiss Energy Collagen ហើយ​ធ្វើការសម្ពោធ​យ៉ាង​អ​ធឹ​ក​អធម​កណ្តាល​ផ្សារ​ទំនើប​អ៊ី​អន​បែបនេះ ​។ ភាព​ភ្ញាក់ផ្អើល​មិនមាន​ត្រឹមតែប៉ុណ្ណឹង​ទេ ក្រុមហ៊ុន LGT Global Trading Co., Ltd របស់​កញ្ញា ដួង ម៉ា​និ​ច បើកឆាក​ភ្លាម​បង្ហាញទូត​សុច្ឆន្ទៈ​ចំនួន 4 រូប​ព្រម​គ្នា​តែម្តង​ដែល​សុទ្ធសឹង​ជា​តារា​ល្បីៗ​គឺមាន​លោក នូ ឧសភា លោក សាក់ ចា​ដេ​ត កញ្ញា ឈិន មុនីនាថ និង ​កញ្ញា ខៀវ លី​លី​ ។

​លោកស្រី​អគ្គ​នាយ​ការ ដួង ម៉ា​និ​ច បាន​ថ្លែងថា​ នេះ​គឺជា​មុខ​ជំនួញ​ទីមួយ​ហើយ​ដែល​ខ្លួន​បានចាប់ផ្តើម ហើយក៏​ជឿជាក់​យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​ការគាំទ្រ​លើ​ផលិតផល Swiss Energy Collagen ដែលក្រុមហ៊ុន​ខ្លួន​បាន​នាំចូល​ផ្តាច់មុខ​ក្នុង​ព្រះរាជា​ណ​ចក្រ​កម្ពុជា​នេះ ព្រោះតែ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ព្រម ទាំង​បាន​បើ​ប្រាស់​ផ្ទាល់​ទៀតផង​ ។​

គួរបញ្ជាក់​ផងដែរ​ថា ​ផលិតផល Swiss Energy Collagen ជា​ប្រភេទ Hydrolyzed Collagen ដែលជ្រាបចូល​ក្នុង​ខ្លួន និង ​នាំយក​សារធាតុ​សំខាន់ៗ​ទៅ​បំប៉ន​ក្នុង​រាងកាយ​បាន​លឿន​រហូតដល់ 50 ដង បើ​ប្រៀបធៀប​ជាមួយ Collagen ធម្មតា​ ។ ជាពិសេស Swiss Energy Collagen ទទួលស្គាល់ ​និង ​មានស្តង់ដារ GMP ពី​អឺរ៉ុប និង​ក្រសួងសុខាភិបាល​ខ្មែរ​ថែម​ទៀតផង​ ។​

​សម្រាប់​បងប្អូន​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ជាវ ឬ​ ធ្វើជា​តំណាង​ចែកចាយ Swiss Energy Collagen អាច​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ 070 773 266 / 011 299 994 ឬ​ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Swiss Energy Collagen by D.M​

 

Related posts

Leave a Comment