នៅពេលនេះបានចេញលទ្ធផលតេស្ត.កូ.វី.ដ-១៩ របស់ សុខ ស្រីនាង ហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ក្រោយមានការឆ្លងកូ.វី.ដ.១៩ ក្នុងចំណោមសិល្បករសិល្បការិនីនៅក្នុងផលិតកម្មរស្មីហង្សមាស រួចមកសង្កេតឃើញមានតារាប៉ុន្មានដែលមានផ្ទុកនូវវី.រុ.សនេះដូចជា ណុប បាយ៉ារិទ្ធ សុគន្ធ និសា វី ឌីណែត ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីជាអត្រាការឆ្លងមានច្រើនពិតមែន ប៉ុន្តែនៅមានតារាមួយចំនួនធំផ្សេងៗទៀត ដែលបានធ្វើតេស្តអវិជ្ជមានលើកទី១ ប៉ុន្តែត្រូវទាមទារការសើបអង្កេតបន្ថែមទៀត រហូតដល់ការធ្វើតេស្តម្តងទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងតារាចម្រៀង សុខ ស្រីនាង បានធ្វើរកវី.រុ.សកូ.វី.ដ.១៩រួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមានជាលើកទី១រួចហើយ ប៉ុន្តែកញ្ញានៅតែបន្តការធ្វើចត្តាឡីស័ករហូតដល់រយៈពេល១៤ថ្ងៃផង ដើម្បីធានាថាខ្លួនគ្មានផ្ទូកវិ.រុ.សប្រភេទនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សុខ ស្រីនាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូននិង អ្នកគាំទ្រទាំងអស់ដែលខ្វល់ខ្វាយពីសុខភាពរបស់ខ្លួន ក្រៅពីនេះតារាស្រីរូបនេះក៏ បានសំណូមពរឲ្យប្អូនទាំងអស់គ្នាថែសុខភាពនិង ការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ សូមចូលទស្សនារូបភាពខាងក្រោម៖

Related posts