មានមាននិស្ស័យទើបបានជួបគា្ន! ក្រោយពីបានធ្វើចត្តាឡីស័ក អស់រយៈ១៤ថ្ងៃរួច បុរសម្នាក់ជួបស្នេហ៍ពិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីៗនេះមានរឿងរ៉ាវដ៏កម្រមួយបានកើតឡើង ដោយបុរសម្នាក់បានជួបគូស្នេហ៍ពិតប្រាកដខណៈដែលកំពុងធ្វើចត្តាឡីស័កមួយកន្លែង ដែលនេះធ្វើឲ្យមហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាភ្ញាក់ផ្អើលមិនតិចនាក់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នេះបើយោងតាមគណនីហ្វេសប៊ុក Vireak Bmc បានបង្ហោះរូបភាពប្រុសស្រីពីរនាក់ ជាគូស្នេហ៍នឹងគ្នា ក្រោយពេលដែលត្រូវបានធ្វើចត្តាឡីស័កអស់រយៈ១៤ថ្ងៃរួចមក ដោយសំណេរមានអត្ថន័យដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារ កូ.វី.ដ.១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀងនិង ព្រៃវែង) គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ ជូនពរប្អូនទាំងពីរមានសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមហាជនក៏សម្តែងពីការអបអរសាទរដល់ គូស្នេហ៍ទាំងពីរនេះដែលអាចរកគ្នាឃើញ ក្រោយពីបានមើលចិត្តគ្នាអស់រយៈពេល១៤ថ្ងៃរួចមក មិនត្រឹមតែប៉ុណ្ណោះពួកគាត់បានហៅក្រុមការងារដើម្បីទៅចូលរួមមង្គលការរបស់ខ្លួនទៀតផង។ គួរបញ្ជាក់ថាជាមេរៀនមួយសម្រាប់អ្នកដែលគិតថានឹងចង់រត់គេចពីការធ្វើចត្តាឡីស័ក អាចគិតពិចារណាម្តងទៀតបាន៕ សូមចូលទស្សនារូបភាពខាងក្រោម៖

Related posts