លោក សាន ផានិត ​ម្ចាស់​​បទ «​ទូរ​ស័ព្ទ​​ប្រាប់​​ផង​» បោះ​​ចោល​​​​​ជីវិតឡូយ​​ឆាយនៅ​​ទី​ក្រុង​​ មក​​​​រស់​នៅ​​​តាមជន​បទ​ជាមួយនិងស្រែចំការយ៉ាង​​សាមញ្…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមិនតិចទេ​បានស្គាល់​តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពលោក សាន ផានិត។ នៅពេល​ដែល​ទស្សនិក​ជន​បាន​ឮ​ទំនុកច្រៀង​មួយចំនួន ធ្វើឱ្យ​នឹក​ស្រមៃទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺបទ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក។ ​ហាក់បីដូចជា​មួយ​ប្រព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ការ​​​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញតារាចម្រៀងវ័យជ្រេលោក សាន ផានិត បាន​បង្ហោះ​រូបប៉ុន្មានសន្លឹកជាមួយ​ភរិយា និងកូនៗទៅរស់នៅតាមជនបទដោយប្រើជីវភាពបែបសាមញ្ញៗ តែមើល​ទៅ​ពិត​ជា​មានសេចក្តីសុខជាខ្លាំង។ មួយរយៈចុងក្រោយនេះលោក​ សាន ផានិត បានបោះបង់អាជីពសិល្បៈ ដោយងាកមក​រស់​នៅបែបអ្នកស្រែចំការ មើលទៅពិតជាមានភាពរីករាយយ៉ាងខ្លាំង ទោះបីមិនមានសម្ភារៈទំនើបៗ​ដូចនៅក្នុង​ទីក្រុង​ក៏​ដោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញបែបនេះហើយ​ មានមិត្តក្នុងបណ្ដាញសង្គមមិនចេះតិចទេបានសរសើរ និងចង់បានជីវិតរស់នៅ​បែប​ធម្មជាតិ​ដូច​អាយ​ដលដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts