ក្តៅៗច្បាស់ការហើយ! លោក ណុប បាយ៉ារិទ្ធ ពិតជាវិជ្ជមាន.កូ.វី.ដ-១៩មេនហើយពេលនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ​ ២០២១ នេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ណុប បាយ៉ារិទ្ធ បានចេញមុខមកបញ្ជាក់ថា លោកពិតជាត្រូវបានក្រសួងសុខាភិបាលបានមកយកសំណាកទៅពិនិត្យមែនកាលពីយប់មិញ ហើយពេលនេះលោកកំពុងតែរង់ចាំលទ្ធផលតេស្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលនេះ តាមលោក ហេង ឡុង បានបញ្ជាក់ថា ពេលនេះលោក ណុប បាយ៉ារិទ្ធ តេស្តឃើញវិជ្ជមានកូ.វី.ដ-១៩ ហើយ ដោយលោកបានឱ្យដឹងលើហ្វេសប៊ុកថា «មុននេះបន្តិចតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំ.ងឺ.កូ.វី.ដ-១៩ សូមអំពាវនាវបងប្អូនទាំងអស់ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំ.ងឺ.កូ.វី.ដ-១៩ ជាបន្ទាន់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថាកាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ​ ២០២១ កន្លងមក គឺលោកបានធ្វើការឡាយផ្ទាល់កម្មវិធីមួយអ្នកនាង កែវ ចាន់និមល ដែលគាត់ធ្វើជាពិធីករ ប៉ុន្តែលោកមិនបាននៅជិតពិធីការិនីរូបនោះឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាក្រោយពីចប់កម្មវិធីនោះលោកបានមានអាការផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល ២ ទៅ ៣ ថ្ងៃដំបូង តែកំដៅមិនឡើងលើសពី ៣៦ កន្លះទេ ៕

Related posts