ជាការពិតណាស់បើតាមការបង្ហោះពីទំព័រហ្វេសប៊ុកឈ្មោះ Vimean Dara ដែលគេស្គាល់ថាជាវរសេនីយឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យនោះ បានរាយការណ៍ព័ត៌មានបឋមឱ្យដឹងលើទំព័រហ្វេសប៊ុកយប់មិញថា «មានកំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការក្តៅខ្លួន និង កំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មាសអាការផ្តាសាយ តែមិនក្តៅខ្លួនទេ និង មានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូ.វី.ដ-១៩» ។
ជាក់ស្តែងនៅថៃទី ០៩ ខែ មិនា ឆ្នាំ ២០២១ បើយោងតាមគណនីហ្វេសប៊ុករបស់ ឱក សុគន្ធកញ្ញា ផ្ទាល់បានបង្ហោះសារបកស្រាយលើបណ្តាញសង្គមថា៖
<<ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ! នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ !
ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា !
ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា 😘
🙏🙏🙏 សូមអរគុណ>>