បាត់មុខពីសិល្បៈយូរ ការពិតបងប្អូនស្រីត្រកូល «យ៉ុង» ទាំង ២ សំងំធ្វើរឿងនេះសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឭកកាលពីពេលប្រមាណជា ២០ ឆ្នាំមុន ច្បាស់ណាស់មហាជនអ្នកគាំទ្រមួយចំនួនប្រាកដជាធ្លាប់បានស្គាល់មកហើយនូវតារាចម្រៀងស្រី ២ ដួង ដែលជាបងប្អូនបង្កើតនឹងគ្នាគឺ យ៉ុង ចាន់សុធាវី និង យ៉ុង ចាន់កណ្ណិកា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងស្រីត្រកូល យ៉ុង ទាំង ២ ដួង ខាងលើនេះ ត្រូវបានមហាជនស្គាល់ច្បាស់ ក៏ព្រោះតែរាងតូចល្អិត និង ទឹកដមសំឡេងក្រអួនក្រអៅ ដោយភាគច្រើន យ៉ុង ចាន់សុធាវី និង យ៉ុង ចាន់កណ្ណិកា តែងនិយមច្រៀងចម្រៀងបែបមនោសញ្ចេតនា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រយៈពេលប្រមាណជាជាង ១០ ឆ្នាំ ចុងក្រោយនេះ មហាជនអ្នកគាំទ្រហាក់ខានបានឃើញវត្តមានរបស់តារាចម្រៀងស្រីជាបងប្អូនបង្កើតនឹងគ្នាខាងលើនេះនៅលើឆាកតន្ត្រី រហូតធ្វើឱ្យមានការនឹករឭក និង​ ចង់ដឹងសុខទុក្ខបច្ចុប្បន្នរបស់ យ៉ុង ចាន់សុធាវី និង យ៉ុង ចាន់កណ្ណិកា យ៉ាងខ្លាំង ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីជីវិតឯកជនរបស់បងប្អូនត្រកូល យ៉ុង ទាំង ២ មកជំរាបជូនខាងក្រោម ៖

១- យ៉ុង ចាន់សុធាវី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង យ៉ុង ចាន់សុធាវី បានសាងកេរ្តិ៍ឈ្មោះល្បីសុះសាយ កាលពីអ្នកនាងស្ថិតនៅក្នុងវិស័យសិល្បៈ ដោយកាលនោះតារាស្រីរូបនេះ តែងនិយមច្រៀងបទចម្រៀងមនោសញ្ចេតនា និង បទពីដើមផងដែរ ។​ បន្ទាប់ពីរៀបការរួច យ៉ុង ចាន់សុធាវី បានចាកចេញទៅរស់នៅឯស្រុកកំណើតរបស់ស្វាមី ដែលជាជនជាតិកូរ៉េ និង សាងគ្រួសារយ៉ាងមានសុភមង្គលនៅឯប្រទេសកូរ៉េមកដល់ពេលបច្ចុប្បន្ន ។

តារាចម្រៀង យ៉ុង ចាន់កណ្ណិកា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីកំឡុងឆ្នាំ ២០០០ នៅក្នុងផលិតកម្ម SSB ក៏ដូចជាផលិតកម្មមួយចំនួនទៀត ។ លើសពីនោះ យ៉ុង ចាន់កណ្ណិកា ក៏មិនខុសប្លែកពីបងស្រីនោះឡើយ ដោយនាងត្រូវបានមហាជនគាំទ្រពេញចិត្តនូវទឹកដមសំឡេងរបស់នាងយ៉ាងខ្លាំងមិនថាជាចង្វាក់អ្វីនោះឡើយ ។ កាលនោះ បទចម្រៀងដែល យ៉ុង ចាន់កណ្ណិកា ត្រូវបានមហាជនស្គាល់ខ្លាំងគឺបទ «វាចាស្រីឡង់សេ» និង បទជាច្រើនទៀត ។ មកដល់ចុងឆ្នាំ ២០១៤ យ៉ុង ចាន់កណ្ណិកា បានបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយស្វាមី និង សាងគ្រួសារយ៉ាងមានសុភមង្គល ។ បច្ចុប្បន្នតារាស្រីរូបនេះ មានមុខជំនួយបើកហាងសាឡន និង ហាងកាហ្វេផងដែរ ៕

Uncategorized

Related posts