Ana និងម្តាយ ទម្រាំមានដល់សព្វថ្ងៃ ជីវិតធ្លាប់ហែលឆ្លងរឿងទាំងនេះ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាកាពិតណាស់ប្រិយមិត្ត និង មហាជនជាច្រើនស្គាល់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក រួចមកហើយ នូវវីដេអូកំប្លែងៗខ្លីៗព្រមទាំងមានបង្កប់នូវតថភាពក្នុងសង្គម ដែលធ្វើឲ្យអ្នកទស្សនា ផ្ទុះសំណើច មិនចេះរីងស្ងួត នោះគឺ វីដេអូកំប្លែង របស់ តារាកំប្លែងស្រី Ana ជាមួយនឹងអ្នកម្តាយខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងយោងតាម តាមរយៈការសម្ភាសពី រឿងរ៉ាវក្នុងជីវិតរបស់ Ana ក្នុងកម្មវិធី Laugh And Love Talk Show បានបង្ហាញពីជីវិត ដែលខ្លួនបានឆ្លងកាត់ នៅមិនទាន់ល្បី ហើយមានប្រាក់ចំណូលតិចតួចសម្រាប់ការផ្គត់ផ្គង់ជីវភាពថែមទៀតនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះដែរ Ana ផ្ទាល់បានប្រាប់ឲ្យសាធារណជនទាំងអស់ដឹងថា ទម្រាំតែទទួលអ្វីដែល មានដូចសព្វថ្ងៃ មានមនុស្សមិនតិចទេ ដែលបានបង្អាក់បង្អន់ខ្លួន ដែលជាដំបូង ខ្លួនត្រឹមតែថតវីដេអូខ្លីៗកំប្លែងៗ ក្នុងន័យផ្សាយពាណិជ្ជកម្ម ការរកស៊ីលក់ឃ្មុំរបស់ខ្លួនតែប៉ុណ្ណោះ ជាមួយគ្នានោះ រូបនាង ក៏ទទួលបាន ការបញ្ចេញមតិមិនល្អពេលដែលខ្លួនបានយកម្តាយមកសម្តែងជាមួយខ្លួន ក្នុងភាពឡេះឡោះ ហាក់បីដូចជា មិនសាកសម ស្របពេលដែល ម្តាយ ឪពុក និងរូបនាង សុទ្ធតែជាអ្នកធ្វើការទាំងអស់គ្នា។ លើសពីនេះទៅទៀត រូបនាងក៏ធ្លាប់បានទទួលការវាយប្រហារតាមរយៈ ការបញ្ចេញមតិលើបណ្តាញសង្គម ដែលស្ទើរតែធ្វើឲ្យអ្នកម្តាយខ្លួនបញ្ឈប់ការសម្តែងថែមទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពនិងវីដេអូខាងក្រោម ៖

Related posts