ពិតជាសំណាង! ឪពុកកូនពីរនាក់ ក្រោយប្រទះឃើញកម្អួតត្រីបាឡែនអណ្ដែតទឹក ២ដុំ តម្លៃរហូតដល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ សារព័ត៌មាន Daily Mail បានចុះផ្សាយអំពីឪពុកកូនអ្នកនេសាទជនជាតិថៃ ដែលមានសំណាងប្រទះឃើញកម្អួតត្រីបាឡែន អណ្ដែតលើទឹកចំនួន ២ដុំដ៏មានតម្លៃ នៅខេត្ដ Satun ភាគខាងត្បូងប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពខាងលើបានឲ្យដឹងថា ដំបូងឡើយបុរសឈ្មោះ Asaree Pooad អាយុ ២៤ឆ្នាំ និងឪពុក បានទៅនេសាទដូចសព្វមួយដង ប៉ុន្ដែនៅថ្ងៃអង្គារកន្លងទៅនេះ ដោយសារមានភ្លៀងធ្លាក់ ដែលជាហេតុរំខានដល់ការនេសាទរបស់ពួកគាត់។ ដូច្នេះ ក្រោយមិនអាចនេសាទបានអ្វីសោះ អ្នកទាំងពីរក៏សម្រេចចិត្ដវិលត្រលប់ទៅច្រាំងវិញ ទាំងដៃទទេតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខណៈពេលជិតមកដល់មាត់ច្រាំង ឪពុកកូនមហាសំណាង បានកត់សម្គាល់ឃើញដុំចម្លែកចំនួន ២ កំពុងតែរសាត់អណ្ដែត នៅត្រង់តំបន់ទឹករាក់។ ឃើញដូច្នេះ ពួកគាត់មិនបង្អង់យូរក៏ចុះរើសយកទៅផ្ទះ ដោយសារគិតថាជាកម្អួតរបស់ត្រីបាឡែន ដែលធ្លាប់បានឃើញតាមកញ្ចក់ទូរទស្សន៍នាពេលកន្លងមក។ កម្អួតត្រីបាឡែនទាំង២ដុំនេះ មួយមានទម្ងន់ ៧គីឡូក្រាម ខណៈមួយទៀតមានទម្ងន់ ៦០០ក្រាម ហើយទាំងពីរនេះអាចមានតម្លៃរហូតដល់ ២៤៥,០០០ផោន (ប្រមាណ ៣៣៤,៩២៧ដុល្លារអាមេរិក) ដោយផ្អែកលើគុណភាព និងតម្លៃនៃដុំកម្អួត ដែលគេធ្លាប់លក់បានពីមុន។ ហើយបន្ទាប់ពីការពិនិត្យរបស់អ្នកវិទ្យាសាស្ដ្រ នៅឯសកលវិទ្យាល័យក្នុងតំបន់ ពួកគេក៏បានចេញនូវវិញ្ញាបនប័ត្រ បញ្ជាក់ពីភាពពិតប្រាកដនៃដុំកម្អួតនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ឪពុកកូនទាំងពីរកំពុងបើកឳកាសដល់អ្នកដែលចង់ទិញ ឬចង់យកទៅពិនិត្យឡើងវិញជាដើម។ ទន្ទឹមនឹងនេះ ពួកគេក៏កំពុងស្វែងរកទីភ្នាក់ងារ ដែលទិញដុំកម្អួតត្រីដើម្បីផលិតទឹកអប់ផងដែរ ដោយសង្ឃឹមថាក្រុមហ៊ុនផលិតទឹកអប់ នឹងហ៊ានទិញយកក្នុងតម្លៃថ្លៃ៕​ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Related posts