កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “Phearak Mini” បានប្រាប់ឲ្យដឹងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា “ខ្ញុំបាទ ធី សុភារះ តាំងនាមអោយអាណាព្យាបាល ជនរងគ្រោះ សុំនិយាយបកស្រាយ រឿងថៅកែចិត្តខ្មៅ ធ្វើបាបប្អូនស្រីខ្ញុំបន្តិច។ ដោយសារតែជីវភាពក្រលំបាក់ និង ឪពុកទើបនិងស្លាប់ចោលផង ទើបស្រី និច ទើបតែអាយុ16ឆ្នាំ បង្ខំចិត្តបោះបង់ការសិក្សារ នៅថ្នាក់ទី9 ដើម្បីរកលុយជួយចិញ្ចឹមម្ដាយ និងប្អូនៗតូច។
ម្ដាយស្រីនិច ក៏បានពឹងពួកខ្ញុំដែលត្រូវជាសាច់ញាតិ ជួយរកថៅកែ ឬផ្ទះណា ដែលគេរើសឈ្នួលបំរើ ដើម្បីបានប្រាក់ខែខ្លះ ចិញ្ចឹមប្អូនតូចៗ។ ដោយសារតែពួកខ្ញុំស្គាល់ មិត្តភក្តិម្នាក់ ដែលបើកហ៊ាងអ៊ុតសក់ ហើយគាត់កំពុងតែស្វែងរកកូនឈ្នួលស្រាប់ផងនោះ ពួកខ្ញុំក៏បាន សុំគេដើម្បីអោយស្រីនិច នៅជាមួយ ដើម្បីបំរើ និងបានប្រាក់ខែ ណាមួយគិតថា មិត្តភក្តិខ្លួនឯងផង ស្រួលអោយជួយមើលការខុសត្រូវ លើស្រីនិច ហើយគ្នាឯងអ៊ីចឹង គេមិនវៃធ្វើបាបអីទេ ព្រោះសុទ្ធតែគ្នាឯង ហើយសំរាប់ប្រាក់ខែ គឺបាន100$ ។
តែគ្រប់យ៉ាង ខុសពីការគិត ស្រីនិច ត្រូវបានថៅកែ ដែលត្រូវជាមិត្តភក្តិរបស់ពួកខ្ញុំ វាយធ្វើបាបជារើយៗ ពី1ថ្ងៃ ទៅមួយថ្ងៃ ស្នាមជាំ នៅលើខ្លួនមានជារាងរាល់ថ្ងៃ បាត់ស្នាមជាំមួយ ចូលស្នាមមួយទៀត។គេវាយ គេមួល គេខ្វាច គេខោក យកទូរស័ព្ទវាយក្បាល គេយកអាលុយមីញ៉ូមលាបពណ៌សក់ មកវាយក្បាលពក ក៏មាន យកទូរស័ព្ទវាយក្បាលក៏មាន សំខាន់គំរាមមិនអោយប្រាប់អ្នកជិតខាង និងសាច់ញាតិ បងប្អូន។ លុយប្រាក់ខែបើកអោយមិនទៀង រដាក់រដុប ម្ដង50$ ម្ដង 20$ ម្ដង10$ តាមការនឹកឃើញ។ដោយសារតែខ្លាចថៅកែវាយ ហើយណាមួយគ្មាន ទូរស័ព្ទប្រើផង ទើបស្រីនិចគ្មានអ្វី នឹងទាក់ទងមក ពួកខ្ញុំ និងសាច់ញាតិ បងប្អូន បានត្រឹមតែរងនូវការធ្វើបាប និងឈឺចិត្តគ្មានអ្នកដឹង។
រហូតដល់ម្សិលមិញ ថ្ងៃទី3.03.2021 ម៉ោង 8ល្ងេច ពួកខ្ញុំមានអារម្មណ៍ថា នឹកស្រីនិច ទើបនាំគ្នាទៅលេង និងបានយកផ្លែស្វាយ ផ្ញើនាង ពេលទៅដល់ ទើបបែកសាច់រឿង ព្រោះតែលើផ្ទៃមុខស្រីនិច មានស្នាមជាំ និងខ្វាច ជាច្រើនកន្លែង និងបែកមាត់ ខាងក្នុង ថែមទៀតផង ពួកខ្ញុំក៏សួរនាំ ទើបស្រីនិចរៀបរាប់ទាំងទឹកភ្នែក រាល់ការវាយដំ និងភាពឈឺចាប់ ពួកខ្ញុំបានពិភាក្សាគ្នាហើយ សំរេចចិត្ត ទៅយកស្រីនិច មកវិញនៅថ្ងៃនេះ 04.03.2021 ហើយ ឈប់អោយនៅជាមួយគេទៀត”។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា ៖
“ស្ត្រីម្នាក់ ឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានប្រេីអំពេីហិង្សា លេីក្មេងស្រី រស់នៅជាមួយ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ដេីម្បីយកមកធ្វេីការសួរចម្លេីយបន្ថែម និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕