មានការភ្ញាក់ផ្អើល ក្រោយនាយតាក់ស៊ី ទម្លាយថា ខ្លួនរកអ្នកស្នំបេះដូងបានសារជាថ្មី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងដ៏ល្បីល្បាញ នាយ តាក់ស៊ី ដែលប្រិយមិត្ត បងប្អូន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា លោកជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាព និងជាពិសេសនៅរាល់ពេលដែលលោកសម្តែង តែងតែធ្វើឲ្យមហាជនផ្ទុះសំណើច សើចសប្បាយ បំភ្លេចរាល់អស់ទាំងទុក្ខកង្វល់ផងនោះ កាលពីពេលថ្មីៗនេះ ក្រោយពេលដែលលោកបានចែកផ្លូវលែងលះគ្នាជាមួយនឹងភរិយាមុន ពេលនេះ លោករកបានគូស្នេហ៍ថ្មីហើយដោយលោកបានបញ្ជាក់ក្នុងពេលដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយនឹងនាទីតារាញូស៍យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំទើបតែស្គាល់គ្នាតាមរយ:ទូរស័ព្ទបានមួយរយ: គាត់នៅសៀមរាប ខ្ញុំក៏បានស្គាល់គាត់នៅពេលដែលគាត់បានមកមើលថែជំងឺឲ្យខ្ញុំ ចំពោះរឿងរៀបការខ្ញុំពុំទាន់គិតទេ ព្រោះខ្ញុំចង់រកស៊ីឲ្យមានបាន ខណ:ដែលលោក និងគូស្នេហ៍ថ្មីចាប់ផ្តើមឡើងពីសាជាថ្មីពីចំណុចសូន្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូររំលឹកផងដែរថា ក្រោយពីលោកបានចែកផ្លូវគ្នាជាមួយនឹងភរិយារួចមក លោកហាក់បីដូចជារៀងចាកឆ្ងាយពីវិស័យសិល្ប: ដោយសារតែអាការ:ជំ ងឺរបស់លោក ប៉ុន្តែទោះបីជាយ៉ាងណាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ប្រិយមត្តិ និងអ្នកគាំទ្រ នៅតែមានជានិច្ចចំពោះរូបលោក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងឲ្យកាន់តែច្បាស់ថាតើគូស្នេហ៍ថ្មី របស់នាយតាក់ស៊ី ស្រស់ស្អាតយ៉ាងណានោះ សូមចូលរួមទស្សនារូបភាពខាងក្រោម៖

Related posts