ក្រោយបងប្រុសទទួលម.រ.ណៈភាពបានមួយថ្ងៃ អ៊ុន សិទ្ធា បានពោលពាក្យសោកសៅថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែង អ៊ុន សិទ្ធា បានជួបទុក្ខធំ ក៏ព្រោះតែបងប្រុសជាទីស្រឡាញ់របស់លោកបានលាចាកលោក ក្រោយពីសម្រាកព្យាបាលនៅបន្ទប់ ICU អស់ពេលមួយរយៈនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត និង​ មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសមិត្តសិល្បករ ក៏បានចូលរួមរំលែកទុក្ខផងដែរ ដល់ក្រុមគ្រួសាររបស់លោក អ៊ុន សិទ្ធា ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រ និង មិត្តសិល្បករក៏រន្ធត់ចិត្តណាស់ដែរ ក្រោយដឹងថាតារាប្រុសរូបនេះទើបតែបាត់បង់ម្តាយជាទីស្រឡាញ់កាលពីឆ្នាំ ២០១៩ កន្លងទៅ ហើយឥលូវមកត្រូវបាត់បង់បងប្រុសម្នាក់ទៀតនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបងប្រុសបានលាចាកលោក ១ ថ្ងៃហើយ លោក អ៊ុន សិទ្ធា បានបង្ហោះសារមួយឃ្លាយ៉ាងកម្សត់ ធ្វើឲ្យអ្នកអានហើយក្តុកក្តួលទប់ទឹកភ្នែកមិនបាននោះទេ ដោយលោកបានរៀបរាប់ថា «បងផុតទុក្ខហើយ​ បងលេងលំបាកហើយ​ បងលេងឈឺចុកចាប់អីទៀតហើយ​ ហើយបងក៏បានទៅជួបម៉ែនៅឯ​ឋានសួគ៌​ហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​​ និង មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនក្រោយឃើញសារបែបនេះហាក់អាណិតអាសូរ និង យល់អារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗគ្នា ៕

Related posts