ថាភរិយាទៅស្អាត! កូនស្រីប្រុស កែវ វាសនា ឃើញហើយក្នាញ់បំផុត

ក្រោយពីបានរៀបការជាមួយនឹងភរិយាមកពីខេត្តបន្ទាយមានជ័យ និង ទទួលកូនប្រុសស្រីមួយគូមក តារាចម្រៀង កែវ វាសនា ហាក់ជាមិនសូវបានបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈនោះទេ ដោយបច្ចុប្បន្នលោកបានផ្តោត និង យកចិត្តទុកដាក់ក្នុងមុខជំនួយជាមួយនឹងភរិយា ។

យ៉ាងណាមិញ ធ្លាប់តែឮមហាជនសរសើរដល់តារាស្រីដែលបានរៀបការជាមួយស្វាមីល្អ តែបើក្រឡេកមកលោក កែវ វាសនា ឯនេះវិញ ក៏មានមហាជនសរសើរគ្រប់គ្នាដែរ ដែលលោកទទួលបានភរិយាដ៏ស្រស់ស្អាត ព្រមទាំងជំនាញក្នុងការរកស៊ី និង ចេះមើលថែគ្រួសារផងដែរ ។

នៅក្នុងនោះគេបានកត់សម្គាល់ថាលោក កែវ វាសនា និង ភរិយា ទទួលបានចំណងអាពាហ៍ពិពាហ៍កូនប្រុសស្រី ២ រូបភ្លាមៗ ដោយកូនប្រុសមានអាយុ ៣ ឆ្នាំ និង កូនស្រីមានអាយុ ២ ឆ្នាំ ។ ក្នុងនោះដែរភរិយារបស់លោក អ្នកនាង លឹម សុគន្ធារី ធ្លាប់បានបង្ហើបក្នុងគណនី fb របស់នាងថា «មូលហេតុដែលលោក និង ភរិយាឆាប់យកកូនភ្លាមៗនោះ ក៏ព្រោះតែទាន់អ្នកទាំងពីរនៅក្មេង និង ចង់ទុកពេលរកស៊ីតាមក្រោយផងដែរ» ។

គួរជម្រាបដែរថា លោក កែវ វាសនា មិនត្រឹមតែមានភរិយាដ៏ស្រស់ស្អាតនោះទេ សូម្បីតែកូនប្រុសស្រីរបស់លោកទាំងពីរក៏មានសាច់ទ្រលុកទ្រលន់ឃ្យូដគួរឲ្យខ្នាញ់ និងទម្រង់ភាគច្រើនគឺកាត់ទៅម៉ាក់ទាំងអស់តែម្តង ។ តោះទៅមើល កូនប្រុសស្រីលោក កែវ វាសនា គួរឲ្យក្នាញ់យ៉ាងណាទៅ!

Related posts

Leave a Comment