ឪពុករបស់ លីកា សមាជិក «OMG» ចេញមុខបកស្រាយពីការបាត់មុខរបស់កូនស្រីក្នុងក្រុម

កាលពីពេលថ្មីៗនេះ មានការផ្ទុះឡើងនៃការបាត់ លីកា ដែលជាសមាជិកមួយរូបក្នុងក្រុមរាំយុវវ័យ «OMG» ។ ការបង្ហាញសកម្មភាពក្នុងរយៈពេលចុងក្រោយរបស់សមាជិក ដោយមិនមានវត្តមានរបស់សមាជិករូបនេះ បានធ្វើឲ្យមហាជនមានចម្ងល់ និង ចង់ដឹងថាតើមូលហេតុអ្វីបានជាបាត់វត្តមានរបស់នាង ។

ភ្លាមៗនោះ ក្រោយពីមានខមមិនលើកឡើងផ្សេងៗគ្នាជាច្រើន រហូតធ្វើឲ្យមានចំណុចប៉ះពាល់កិត្តិយសរបស់ លីកា ស្រាប់តែលោកឪពុករបស់នាងក៏បានចេញមុខមកបកស្រាយពីមូលហេតុគ្មានវត្តមានរបស់កូនស្រីនៅក្នុងក្រុម «OMG» ក្នុងរយៈពេលក្រោយនេះ ។

ក្រុមរាំ «OMG»

លីកា

លោកបានបញ្ជាក់ថា «តាមពិតខ្ញុំមិនចង់លូកដៃ និង បកស្រាយអ្វីច្រើនដែរ តែវាបានប៉ះពាល់ដល់កិត្តិយកូនស្រីខ្ញុំ ក្នុងនាមខ្ញុំជាឪពុកខ្ញុំនឹងបកស្រាយ កុំឱ្យពួកគាត់មានការយល់ច្រឡំមកលើកូនស្រីខ្ញុំក្នុងការគ្មានវត្តមានក្នុងក្រុម OMG ។ មួយរយៈកន្លងមក មានប្អូនម្នាក់ (សុំមិនបញ្ចេញឈ្មោះ និង Profile ទុកកិត្តិយសឱ្យ) ថាកូនស្រីខ្ញុំត្រូវមេក្រុមបណ្តេញចេញពីក្រុម ដោយគាត់មិនដឹងអ្វីសោះ ថាកូនស្រីខ្ញុំបាត់ពីក្រុមដោយសារមូលហេតុអ្វីពិតប្រាកដ ។ បើប្អូនៗមិនដឹងអំពីមូលហេតុអ្វីច្បាស់ពីកូនស្រីខ្ញុំ សូមមេត្តាប្អូនៗ និង មិត្តៗទាំងអស់ ទុកឱ្យកូនស្រីខ្ញុំបានព្យាបាលជំងឺដោយស្ងប់ស្ងាត់ផង គាត់នឹងប្រឡូកក្នុងវិស័យសិល្បៈ និង ទៅជួប Fanៗ របស់គាត់វិញនៅពេលណាគាត់បានជាស្បើយល្អប្រសើរឡើងវិញ តែប្រើក្នុងរយះពេលយូរ ។ អរគុណ !»។

នៅក្នុងនោះដែរ បន្ទាប់ឪពុករបស់សមាជិកក្រុមរាំខាងលើនេះ បានរៀបរាប់យ៉ាងដូច្នេះហើយក៏ឃើញមានវត្តមានរបស់ប្រធានក្រុម «OMG» ក៏បានចូលខមមិនបញ្ជាក់ដែរថា «មិត្តរួមក្រុមរបស់ខ្លួនមានបញ្ហាឆ្អឹងខ្នង និង សុំពេលដើម្បីសម្រាកព្យាបាល» ។

គួរជម្រាបដែរថា លីកា គឺជាសមាជិករាំមួយរូបដែលមានភាពលេចធ្លោដូចគ្នានឹងមិត្តរួមក្រុមដទៃដែរ ហើយមិនត្រឹមតែប៉ុណ្ណោះនាងធ្លាប់បានទទួលបានពានរង្វាន់ និងប័ណ្ណសរសើរ «Asean Top Social Media Influencers Of Cambodia» ពីប្រទេសម៉ាឡេស៊ីផងដែរ ៕

Related posts

Leave a Comment