អ្នកនាង ភីយ៉ា យំរៀបរាប់ជីវិតគ្រួសារ ស្តាប់ហើយ សឹងស្រក់ទឹកភ្នែក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែង និងបង្ហាញម៉ូតដ៏ល្បីល្បាញ និងដ៏មានប្រជាប្រិយភាពមួយរូប គឺអ្នកនាង លីឌីណា (ហៅ ភីយ៉ា) ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា កញ្ញាជាតារាសម្តែងមួយរូបដ៏មានសមត្ថភាព ព្រមទាំរូបសម្រស់ដ៏ស្រស់ស្អាតមួយរូបផងដែរនោះ កាលពីពេលថ្មីៗនេះ យោងតាមបទសម្ភាសន៍មួយរបស់កញ្ញា ភីយ៉ា ជាមួយនឹងនាទីផ្ទះតារា កញ្ញា បាននិយាយដោយយំ អួលដើមករ រៀបរាប់ពីខ្សែជីវិត និងរឿងរ៉ាវមរណភាពរបស់ក្រុមគ្រួសាររបស់កញ្ញា យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ាគាត់ស្លាប់មុន២ឆ្នាំ ម៉ាក់បានធ្វើបុណ្យសពឲ្យប៉ា ប៉ុន្តែពេលម៉ាក់ស្លាប់តាមក្រោយ ពួកខ្ញុំ៣នាក់បងប្អូន អត់មានលុយធ្វើបុណ្យសពឲ្យម៉ាក់ទេ គ្រាន់តែព្រលឹមឡើងដឹងថាគាត់ស្លាប់ ថ្ងៃឡើងមានតែបងប្អូនមកតែ២ ៣នាក់ទេបន្ទាប់មកបញ្ចូនទៅវត្តមង្គលបុរីនឹង គ្រាន់តែលោកសូត្រធម៌រួច មានតែមឈូសដាក់បូជាតែម្តង អត់មានបានតម្កល់សព ឬធ្វើបុណ្យធ្វើឡើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយមកដល់ត្រឹមនេះ កញ្ញា ភីយ៉ា បានបន្តដោយទឹកភ្នែករលីងរលោង ជោគមុខ រួចបន្តទៀតថា៖បងប្អូនរបស់ខ្ញុំទាំងអស់មាន៧ នាក់ តែឥលូវសល់តែបីនាក់ទេ ចំណែកឯបងប្រុសរបស់ខ្ញុំគាត់បានបាត់ខ្លួនរហូតមក សម្រាប់បងៗ និងប្អូនពៅគាត់ស្លាប់ដែរ។ឥលូវខ្ញុំសល់បងប្អូនតែ៣នាក់ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំពោះរឿងរ៉ាវដ៏សែនកម្សត់នេះ ត្រូវបានសាធារណជន ជាពិសេសគឺហ្វេនៗរបស់អ្នកនាងផ្ទាល់បានបញ្ចេញមតិ សោកស្តាយ ចំពោះខ្សែជីវិតដ៏ពិបាករបស់អាយដលរបស់ខ្លួនផ្ទាល់តែម្តង៕ចង់ដឹងឲ្យកាន់តែលម្អិតថាតើរឿងរ៉ាវជីវិតរបស់កញ្ញា ភីយ៉ា កំសត់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Related posts