ទុះការសរសើរក្មេងប្រុសពិការដៃ ប្រើជើងតែម្ខាងគូសគំនូរនាគរាជ បានយ៉ាងស្អាតឥតខ្ចោះ

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ និងថែមទាំងល្បីមកដល់កម្ពុជា កំពុងនាំគ្នាលាន់មាត់សរសើរដល់ក្មេងប្រុសម្នាក់ដែលមានទេព្យកោសល្យដ៏អស្ចារ្យអាចគូសរូបនាគរាជបានយ៉ាងស្អាតឥតខ្ចោះ ។

ដូចពាក្យចាស់តែងពោលថា គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ ឱ្យតែមានការតាំងចិត្ត តស៊ូ ព្យាយាម គង់នឹងបានសម្រេចឱ្យតែយើងមិនបោះបង់ ។ ដូចជាក្មេងប្រុសថៃម្នាក់នេះ បើទោះបីជាមានកាយសម្បទារ មិនគ្រប់គ្រាន់ដូចអ្នកដទៃ ប៉ុន្តែគេក៏អាចធ្វើរឿងដ៏អស្ចារ្យដែលស្ទើរតែមនុស្សពេញលក្ខណៈគ្រប់គ្រាន់ខ្លះ មិនអាចធ្វើបានឡើយ ។ នេះបង្ហាញឱ្យឃើញពីភាពតស៊ូ ជម្នះឧបសគ្គ មិនថាយើងកើតមកមានរូបរាងបែបណា មានកាយសម្បទារបែបណា ក៏យើងអាចរស់នៅលើផែនដីមួយនេះយ៉ាងរីករាយ ឱ្យតែយើងចេះពេញចិត្តនូវអ្វីដែលខ្លួនឯងមាន ។

មហាជនមានការកោតសរសើរមិនដាច់ពីមាត់ទៅលើទឹកដៃរបស់កុមារារូបនេះ ដែលអាចប្រើជើងតែម្ខាងគូគំនូរ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ ។ យ៉ាងណាក្ដីគេនៅមិនទាន់បានដឹងថា ក្មេងប្រុសរូបនេះឈ្មោះអី រស់នៅតំបន់ណានោះទេ​គ្រាន់តែដឹងថាគេជាជនជាតិថៃ ៕

Related posts

Leave a Comment