ពិជាសំណាងណាស់! ស្រ្ដីខ្មែរម្នាក់បានក្លាយជាភរិយាស្របច្បាប់ក្នុងគ្រួសារអភិជនមួយ ដែលជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំក្នុងប្រទេស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយ:គនណី​ហ្វេសបុក​មួយ​ដែល​មាន​ឈ្មោះ​ថា ម៉ានិច្ច ម៉ៅ បាន​សរសេររៀបរាប់​នៅ​លើ​បណ្ដាញសង្គម​ហ្វេស​បុកថា៖ ជាការពិតណាស់ វាជារឿងមួយដែលពិបាកនឹងជឿជាពិសេសសំរាប់មនុស្សស្រីដែលកេីត​ចេញពីគ្រួសារ​សាមញ្ញ​ អ្នកស្រុកស្រែម្នាក់ក៏ក្លាយជាភរិយាស្របច្បាប់របស់គ្រួសារអភិជនលោកខាងលិចមួយរូបនិងត្រូវជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ តេីមានមនុស្សប៉ុន្នាននាក់ដែលមានប្រាសាទជាទ្រព្យសម្បត្តិឯកជនរបស់ខ្លួន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គនណី​ហ្វេសបុក​ដដែល​នេះ​បាន​រៀបរាប់​បន្ត​ថា ខាងក្រោមនេះគឺជាភស្តុតាងដែលមានចុះនៅ​ Wikipedia និង​ website Myheritage (ប្រទេសបារាំង​) ហេី្យខ្ញុំក៏មានសាក្សីដែលជាជនជាតិខ្មែរមួយចំនួនគាត់បានមកលេងដូចជា៖ រូបខ្ញុំនិងស្វាមីជាអ្នកជូនពួកគាត់ទៅទស្សនាប្រាសាទផ្ទាល់ផងដែរ​ ខ្ញុំក៏សង្ឃឹមថាភ្ញៀវជាតិនិងអន្តរជាតិជាច្រេីននឹងអញ្ជេីញមកលេងនៅទីនេះ​ ជាពិសេសគឺជនជាតិខ្មែរយេីង ខ្ញុំបានរៀបការចូលវង្សត្រកូល du Fays​ តាំងពីឆ្នាំ​ 2016 (ត្រកូលឪពុកក្មេកខ្ញុំ​ du Fays- ត្រកូលខាងម្តាយក្មេក​ Van Delft)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គនណី​ហ្វេសបុក បាន​បន្ថែម​ថា ប៉ុន្តែខ្ញុំពុំដែលសូវបង្ហាញ​ពីប្រាសាទ​ តែដោយសារមានការលេីកទឹកចិត្តពីស្វាមីចង់ចែករំលែក និងផ្តល់កិត្តិយសអោយស្រ្តីខ្មែរមួយរូបនេះទៅកាន់ពិភពលោក ហើ្យជាពិសេសខ្ញុំចង់ពាំនាំតំលៃ និងកិត្តិយសជូនជាតិមាតុភូមិរបស់ខ្ញុំ​ ប្រសិនបេីខ្ញុំជាជនជាតិថៃរឺវៀតណាមបានរៀបការជាមួយវង្សក្រកូលអភិជនបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំជឿជាក់ថាប្រទេស​គេ​ ប្រជាជនគេនឹងមានមោទនភាព​ លេីកស្ទួយ​ បង្កេីនតំលៃអោយស្រ្តីជាតិគេជាក់ជាមិនខាន ដូច្នេះបងប្អូនមួយចំនួនតូចសូមគិតឡេីងមុននឹងបញ្ចេញមតិជាន់ពន្លិចខ្មែរដូចគ្នា ជាថ្មីម្តងទៀតសូមអញ្ជេីញបងប្អូន ជាពិសេសបងប្អូនខ្មែរដែលរស់នៅខាងបែកអុឺរ៉ុប​ជិតប្រទេសលុចសាំប៊ួរ​ សូមអញ្ជេីញមកទស្សនាដោយសេរី នាងខ្ញុំឈ្មោះពិត​ ឡេក​ សុីណា​ ហៅ​ ម៉ៅ​ ម៉ានិច្ចនិងស្វាមី​នឹងទទួលស្វាគមន៍ដោយក្តីរីករាយ សូមអរគុណ។

Related posts