ករណីប្ល ន់ជំរិ តទារលុយ ១ លានដុល្លារដ៏កក្រើកមួយនៅចំណុចបុរីអង្គរ រាជធានីភ្នំពេញ កាលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ បានបណ្ដាលឱ្យឧក្រិ ដ្ឋជនចំនួន ៤ នាក់បានស្លា ប់ ក្រោយត្រូវបានកងកម្លាំងរាជធានីភ្នំពេញបា ញ់បង្ក្រាបជួយសង្រ្គោះម្ចាស់ផ្ទះទាន់ពេលវេលា ។
ក្នុងនោះដែរ កាលពីព្រឹកមិញ សាកសពឧក្រិ ដ្ឋជនមួយរូបឈ្មោះ រី ពិសី ត្រូវសាចញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី និង បានបូជារួចរាល់ហើយ ។
យ៉ាងណាមិញ ក្រោយពីមកយកសាកស ព និង រៀបចំបុណ្យតាមប្រពៃណីហើយ សាច់ញាតិម្នាក់ត្រូវជាប្អូនរបស់ស ពឈ្មោះ រី ពិសី បានបង្ហោះសារមួយឃ្លាលើកចុងក្រោយយ៉ាងក្តុកក្តួលថា «លើកចុងក្រោយហើយដែលប្អូនជួយដំណើរបងប្រុស សូមបងទៅអោយសុខណាបង»។
គួរឱ្យដឹងដែរថា សាកស ពដែលសាច់ញាតិមកធ្វើបុណ្យនោះ មានឈ្មោះ រី ពីសី អាយុ ៣០ ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕