ក្រោយបូជារួចអស់ បងប្រុសមេខ្លោងជនល្មើ​ ស បានបង្ហោះសារ៣ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីប្លន់ជំរិតលុយ ១​ លានដុល្លារ នៅ​ចំណុច​បុរីអង្គរ​ភ្នំពេញ ដែលការប្លន់នេះមិនបានសម្រេច ដោយឧក្រិ ដ្ឋជនទាំង ៤ នាក់ ត្រូវ​បាន​បា ញ់​បង្ក្រាប​ដោយដៃសមត្ថកិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១នេះ​ សមត្ថកិច្ចបានប្រគល់សាកស ពជនល្មើសទាំង ៤ រូប បញ្ជូនទៅកាន់វត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលសពធ្វើបុណ្យ ។ ក្នុងនោះដែរ គេឃើញមានសាកស ពជនល្មើ សចំនួន ៣ រូប ត្រូវបានសាច់ញាតិទៅទទួលស្គាល់ និង ធ្វើបុណ្យតាមប្រពៃណី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សាកស ព ដែលជាមេខ្លោងនៃករណីប្ល ន់ចាប់ជំរិ ត ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ គឺពុំមានសាច់ញាតិណាម្នាក់ទៅទទួលស្គាល់នោះឡើយ ទើបអាចារ្យភ្លុកប្រចាំវត្តទឹកថ្លា សម្រេចចិត្តបូជាសាកស ពតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីសាកស ពបានធ្វើការបូជារលាយក្លាយជាធាតុរួចហើយនោះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ដែលត្រូវគេសង្ស័យថាជាបងប្រុសរបស់មេខ្លោង ឧក្រិ ដ្ឋជនខាងលើ បាន Add Story ដោយមានរូបភាពភ្ជាប់ជាមួយសារថា «I’m Sorry» ចំណែកសារទី ២ បានសរសេរថា «I can not accept the truth sorry» និង សារទី ៣ បានបង្ហោះនូវរូបភាពក្រុមគ្រួសារ ដែលមានឪពុកម្ដាយ និង ក្មេងប្រុស ២ នាក់ មានម្នាក់ដាក់អក្សរថា RIP និង បានសរសេរថា «លារហូតហើយ» ។

Uncategorized

Related posts