តារាសម្តែង Paing Takhon ក្រោយពេលចេញតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ារួច នៅពេលនេះស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសមីយ៉ាន់ម៉ាកំពុងតែមានភាពវឹកវរខ្លាំង ដោយសាររដ្ឋប្រហារយោធាបានសម្លា ប់ក្រុមបាតុករជាច្រើននាក់ ហើយខណៈពេលនេះក៏នៅមិនទាន់មានភាពប្រសើរឡើងដែរ ក្នុងនោះយើងក៏បានឃើញថាប្រជាជនមីយ៉ាន់ម៉ា និង តារាប្រុសលោក Paing Takhon របស់មីយ៉ាន់ម៉ា បានក្រោកឈរដើម្បីទាមទាររកលទ្ធិប្រជាធិបតេយ្យយ៉ាងសកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការធ្វើបាតុកម្មនោះ គេកត់សម្គាល់ថា វត្តមានតារាប្រុសលោក Paing Takhon តែងតែបានចូលរួមមិនដែលខានឡើយកន្លងទៅនេះ ប៉ុន្តែដោយឡែកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បងស្រីរបស់តារាប្រុសរូបបនេះ ស្រាប់តែបានបង្ហោះសារទៅលើគណនីរបស់ខ្លួនថា ប្អូនប្រុសរបស់ខ្លួនគឺ Paing Takhon បានបាត់ដំណឹងសូន្យឈឹង ដោយខាងគ្រួសារទាក់ទងមិនបាននោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ លោក Pai takhon ក៏បានចេញមកបង្ហោះនៅក្នុងគណនី Instagram របស់ខ្លួនដែរថា «ប្រសិនបើជាលោកត្រូវបានចា ប់ខ្លួន សូមមេត្តាប្រជាជនទាំងអស់ជួយឈឺឆ្អាលរឿងប្រទេសជាតិជំនួសខ្ញុំផង សូមធ្វើអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើវាទៅបាន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ​ ក្រោយពីមានរឿងរ៉ាវនេះបានកើតឡើងចំពោះតារាប្រុសលោក Paing Takhon រួចមក ធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ា និង បណ្តាអ្នកគាំទ្ររបស់លោកក្នុងប្រទេសកាន់តែសម្ដែងការមិនពេញចិត្តជាខ្លាំងដល់រដ្ឋាភិបាលយោធាថ្មីនេះ ៕

Related posts