បន្តិចទៀត នៅស្រុកគិរីវង់ ខេត្តតាកែវ នឹងមានសួនវប្បធម៌ដ៏ប្រណីតមួយលេចរូបរាងឡើង

សួនវប្បធម៌ ដ៏ស្រស់ស្អាតមួយនឹងត្រូវសាងសង់ នៅជាប់នឹងផ្លូវជាតិលេខ ២ ក្បែរអាងទឹកទន្លាប់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ សួនវប្បធម៌ដ៏ស្រស់ស្អាតនេះ ត្រូវបានដាក់ឈ្មោះថា សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ឧបត្ថម្ភថវិកាក្នុងការសាងសង់ ដោយក្រុមគ្រួសាររបស់សម្ដេចវិបុលបញ្ញា សុខ អាន ផ្ទាល់ ។

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន នេះ មានទទឹងប្រវែង ១០០ម៉ែត្រ និង បណ្ដោយប្រវែង ៥០០ម៉ែត្រ ដែលមានរចនាបថខ្មែរ ។ ហើយនៅលើសួននេះនឹងមានការសាងសង់រូបសំណាកសម្ដេចវិបុលបញ្ញា សុខ អាន , សាងសង់បណ្ណាល័យ ,ទីលានកីឡា និង កន្លែងហាត់កីឡា, ហាងកាហ្វេ ,កន្លែងអង្គុយលម្ហែ និង ក្មេងលេង ,រោងទូកង , កន្លែងឆ្លុះកែវយិត ,ចំណតរថយន្ត និងទោចក្រយានយន្ត ,ផែទូក, បន្ទប់ទឹកសាធារណៈ និង ទីលានប្រារព្វពិធីផ្សេងៗផងដែរ ។

តាមរយៈសួនវប្បធម៌ដ៏ស្រស់ ត្រកាលនេះ គឺអាចឱ្យគេមើលឃើញប្រាសាទបាយ៉ង់កោ ដែលស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ និង អាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅទស្សនាកម្សាន្ត នៅទីនោះកាន់តែច្រើន ។ នេះគឺជាចំណងដៃដ៏ថ្លៃថ្លាមួយរបស់ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ

Related posts

Leave a Comment