កុំឱ្យឱកាសកន្លងផុត! អាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ចាប់បើកទទួលពាក្យពីថ្ងៃនេះ

ជារៀងរាល់ឆ្នាំរដ្ឋាភិបាលជប៉ុនបានផ្តល់នូវអាហារូបករណ៍ជាច្រើនដល់សិស្សនិស្សិតកម្ពុជា មានឈ្មោះថាអាហារូបករណ៍ MEXT ដើម្បីបន្តការសិក្សានៅក្នុងប្រទេសជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ។

ជាក់ស្តែង សម្រាប់ឆ្នាំសិក្សា ២០២១ ខាងមុខនេះ ស្ថានទូតជប៉ុនក៏បានចាប់ផ្តើមបើកទទួលពាក្យស្នើរសុំអាហារូបករណ៍ពីសំណាក់បេក្ខជនទាំងអស់ចាប់ពីថ្ងៃទី ១៣ រហូតដល់ ថ្ងៃទី ១៧ ខែកក្កដានេះហើយ ។

សូមបញ្ជាក់ថា អាហារូបករណ៍ MEXT នេះចែកចេញជា ៤ ប្រភេទគឺសម្រាប់ Research Students, Undergraduate Students, College of Technology Students និង Specialized Training College Students ដែលនិស្សិតអាចជ្រើសរើសបាន ។

សម្រាប់ព័ត៌មានបន្ថែម និង ពាក្យស្នើរសុំអាហារូបករណ៍ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេក Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា ឬ តាមតណ Link នេះ ៕

Related posts

Leave a Comment