នាដការីរបាំបុរាណ ឯម ធាយ ព្រោះជួបឧប្បត្តិហេតុរន្ធត់ មិនអាចក្រោកសម្តែងក្បាច់របាំបានទៀតទេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ នូវលោកយាយ ឯម ធាយ ដែលលោកយាយគឺជានាដការី ផ្នែករបាំបុរាណខ្មែរ ដែលមានវ័យចំណាស់ម្នាក់ របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារស្នាដៃច្រើនក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ជាពិសេសផ្នែករបាំបុរាណនោះ លោកយាយ ឯម ធាយ ត្រូវបានផ្តល់គោរមងារកិត្តយសជា ទេវនាដនិម្មិត ឯម ធាយ មរតកមនុស្សរស់ ថ្នាក់ជាតិ ឯកទេសរបាំក្បាច់បុរាណខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមានដំណឹងថា នាដការីពីសង្គមវ័យចំណាស់បំផុត លោកយាយ ឯម ធាយ បានជួបគ្រោះរអិលដួលក្នុងបន្ទប់ទឹក ហើយពេលនេះកំពុងមានបញ្ហាឈឺចង្កេះ និង ប៉ះពាល់ដល់តម្រងនោម ដែលបណ្តាលមកពីការទទួលទានថ្នាំបំបាត់ការឈឺចាប់ចង្កេះ ​។ នេះបើតាមការបង្ហោះរបស់ផេកហ្វេសប៊ុក ទទក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះដែរ ក្រុមគ្រួសារលោកយាយ ឯម ធាយ បានប្រកាសជាផ្លូវការដល់មហាជនឱ្យដឹងថា លោកយាយ ឯម ធាយ មិនអាចក្រោកសម្តែងក្បាច់របាំជូនក្មេងៗមើលដូចមុនទៀតបានឡើយ ​។ដំណឹងនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង រន្ធត់ចិត្តយ៉ាងខ្លាំង ជាមួយគ្នានេះដែរ មហាជនកម្ពុជា ក៏បានបួងសួងសូមជូនពរលោកយាយ ឯម ធាយ ដែលជាគ្រាប់ពេជ្ររបាំចុងក្រោយរូបនេះ ឱ្យមានអាយុយឺនយូរ និង សុខភាពរឹងមាំឡើងវិញឆាប់ៗផងដែរ​ ៕

Related posts