ត្រេកអរណាស់! សម្ដេច ហ៊ុន សែន ប្រកាសឧបត្ថម្ភជួយដល់កសិករ ទៅលើការចិញ្ចឹមត្រី

ថ្លែងនៅក្នុងពិធីទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យកសិករ ជាពិសេសប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ ធ្វើការចិញ្ចឹមត្រី ប្រភេទត្រីអណ្តែង បន្ថែមសម្រាប់ជាមុខរបរសម្រួលជីវភាព ។

សម្តេចបានឱ្យដឹងថា មកដល់ពេលនេះមានប្រជាជនប្រមាណជា ៤៦,០០០ គ្រួសារហើយដែលបានធ្វើការចិញ្ចឹមត្រី ដោយក្នុងនោះសម្តេចចង់ជម្រុញឱ្យកសិករធ្វើការចិញ្ចឹមត្រីឱ្យបាន ១០ម៉ឺនគ្រួសារ ដោយរដ្ឋនឹងជួយផ្គត់ផ្គង់ ដូចជាការផ្តល់កូនត្រីជាដើម ។

សម្តេចក៏បានបញ្ជាក់ថា៖ «ការវិនិយោគឱ្យកសិករ មិនអន់ជាងការវិនិយោគសាលារៀននោះទេ» ព្រោះវាគឺជាការបង្កើតមុខរបរ សម្រាប់សម្រួលជីវភាពប្រជាជនឱ្យមានភាពរឹងមាំនៅក្នុងស្រុកផ្ទាល់តែម្តង ៕​

Related posts

Leave a Comment