ធ្លាប់តែឃើញតារាចម្រៀងត្រកូល ណុប សង្ហាៗ ដល់មើលសម្រស់ប៉ាម៉ាក់វិញ ក៏មិនអន់ដែរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រវិស័យសិល្បៈ ប្រាកដជាធ្លាប់បានស្គាល់មកហើយនូវបងប្អូនប្រុសតារាចម្រៀងត្រកូលណុប ចំនួន ៣ រូប ក្នុងចំណោមបងប្អូនទាំងអស់ ដែលត្រូវបានសារព័ត៌មានជាច្រើនបានលើកយកមកចុះផ្សាយច្រើនជាងគេ គឺមានដូចជាលោក ណុប បាយ៉ារិទ្ធ លោក ណុប សម្បត្តិពុទ្ធិ (លោក នីកូ) ជាតារាចម្រៀង និង លោក ណុប សិទ្ធកា ( អ៊ីនុ) ដែលជាអ្នកនិពន្ធ ។ លើសពីនោះ បណ្តុំសិល្បករជំនាន់ថ្មីចាស់ ក៏បានដឹងមកហើយថា បងប្អូនប្រុសត្រកូល ណុប ខាងលើ និង ក្រុមគ្រួសារត្រកូល ណុប គឺសុទ្ធសឹងតែពូជពង្សអ្នកសិល្បៈបុរាណ សម័យមួយគ្រួសារទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង បើក្រឡេកទៅមើលលោកឪពុកម្តាយបង្កើតរបស់តារាចម្រៀង និង អ្នកនិពន្ធល្បីក្នុងផលិតកម្មរស្មីហង្សមាសខាងលើនេះ ត្រូវបានមហាជនជាច្រើនស្គាល់ហើយគឺលោក ណុប សម្បត្តិ ជាសាស្ត្រាចារ្យផ្នែករបាំប្រពៃណី ល្ខោនបាសាក់ អ្នកនិពន្ធ ដឹកនាំរឿង និងជាមន្ត្រីក្រសួងវប្បធម៌ និងមានម្តាយឈ្មោះ សំកុល សុភាវី ជាអ្នកនិពន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក៏មានមហាជនយុវវ័យជំនាន់ក្រោយតិចណាស់ ដែលធ្លាប់បានស្គាល់មុខមាត់ពិតរបស់ឪពុកម្តាយតារាប្រុស និង អ្នកនិពន្ធត្រកូល ណុប រូបនោះ រហូតធ្វើឲ្យមានមហាជនលើកឡើងថា តើឪពុកម្តាយបងប្អូនប្រុសត្រកូល ណុប ស្រស់ស្អាតស្រស់សង្ហាយ៉ាងណា ទើបកូនៗស្អាតៗយ៉ាងនេះ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ នេះ បងប្អូនប្រុសត្រកូល ណុប បានបង្ហោះរូបភាពម្តាយឪពុករបស់ខ្លួន ដើម្បីអបអរថ្ងៃកំណើតឪពុក គឺលោក ណុប សម្បត្តិ នោះ បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងលាន់មាត់ថា ឪពុកម្តាយ របស់បងប្អូនប្រុសត្រកូល ណុប គឺមានសម្រស់ស្រស់ស្អាត ស្រស់សង្ហា និង មានទេពកោសល្យផ្នែកសិល្បៈយ៉ាងនេះ ទើបកូនៗសុទ្ធតែជោគជ័យលើវិថីមួយនេះ ៕

Related posts