មានការភ្ញាក់ផ្អើលជាខ្លាំង! ក្រោយជនបរទេសរូបនេះ យកបទចម្រៀង លោកតា ស៊ិន ស៊ីសាមុត ច្រៀងយ៉ាងពីរោះ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីនេះៗ មានការភ្ញាក់ផ្អើលចាប់អារម្មណ៍ និង កោតសរសើរជាខ្លាំង ក្រោយពីមានជនបរទេសមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក បានយកបទ កំពូលតារាចម្រៀង អធិរាជសម្លេងមាសរបស់កម្ពុជា លោកតា ស៊ិន ស៊ីសាមុត មកធ្វើការច្រៀង Cover តាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក៏មានការ Comment សារទរ ក៏ដូចជាកោតសរសើររូបលោកយ៉ាងខ្លាំង ដែលមានទឹកចិត្ត និង មនោសញ្ចេតនា ស្រលាញ់វប្បធម៌ ទំនៀមទម្លាប់ និងអ្វីដែលជារបស់ខ្មែរ ដោយឡែកជនបរទេសរូបនេះ មានផេកហ្វេសប៊ុកឈ្មោះថា Euan Gray មិនត្រឹមតែអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញនោះទេ លោកថែមទាំងមានសមត្ថភាពច្រៀងចម្រៀងជាភាសាខ្មែរបានគួរឱ្យស្ងប់ស្ងែងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹងនឹងនោះដែរ បទចម្រៀងដែលលោកបានបកស្រាយនោះ មានចំណងជើងថា ចំប៉ា បាត់ដំបង ដែលជាមរតកចម្រៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត។ ពេលបានស្តាប់លោកច្រៀងទៅ ក៏ពីរោះម្យ៉ាងដែរ ដោយហេតុថា លោកមិនមែនជាម្ចាស់ភាសា ឬចម្រៀងដើមនោះឡើយ តែអ្វីដែលគួរកោតសរសើរនោះ នៅត្រង់ថា ជនបរទេសរូបនេះ ពិតជាមានភាពក្លាហាន និង ការស្រលាញ់លើកស្ទួយចម្រៀង ក៏ដូចជាអ្វីដែលជារបស់ខ្មែរ។គួរបញ្ជាក់ផងដែរថា មានចម្រៀងជាភាសាខ្មែរជាច្រើនផងដែរ ដែលត្រូវបានលោក Euan Gray យកមកធ្វើការច្រៀង Cover តាម ជាការកម្សាន្តផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Related posts