«ខ្ញុំអ្នកស្វាយរៀង» ច្រៀងដោយ សៅ ឧត្តម ចេញជាង ១ ឆ្នាំហើយទើបនឹងផ្ទុះការរិះគន់ (វីដេអូ)

កាលពីពេលថ្មីៗនេះ បទមច្រៀង «ខ្ញុំអ្នកស្វាយរៀង» ដែលជាការបកស្រាយដោយលោក សៅ ឧត្តម ត្រូវបានមហាជននៅក្នុងបណ្តាញសង្គមផ្ទុះការរិះគន់ទាំងនៅក្នុង fb និង Channel Youtube ផងដែរ ។

នៅក្នុងនោះមហាជនបានលើកឡើងថា MV ក្នុងបទចម្រៀងនេះបានសម្តែងឡើងមក បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដែលប៉ះពាល់ដល់កិត្តិយសអ្នកស្វាយរៀង ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនខ្លះបានស្នើសុំដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សូមមានវិធានការចំពោះអ្នកផលិតបទចម្រៀងនោះផងដែរ ។

យ៉ាងណាមិញបន្ទាប់ពីផ្ទុះការរិះគន់ដែរនោះ ម្ចាស់បទចម្រៀងលោក សៅ ឧត្តមផ្ទាល់ក៏បានបង្ហោះសារនៅក្នុងគណនី fb របស់លោកដូចគ្នាដែរថា «ចេញឡើងមួយឆ្នាំជាងហើយ» ។ នៅក្នុងនោះក៏មានការខមមិនពីសំណាក់មហាជននៅក្នុងសាររបស់តារាចម្រៀងរូបនេះដែរថា «បទចម្រៀងចេញជិត ២ ឆ្នាំហើយមិនគួរណាលើកឡើងនោះទេ» ហើយអ្នកខ្លះទៀតក៏បានខមមិនដែរថា «អត្ថន័យបទចម្រៀងមិនមានអ្វីប៉ះពាល់នោះទេ តែអាចមកពីពាក្យពេចន៍ក្នុងការសម្តែងប្រើប្រាស់មិនសមរម្យទើបធ្វើឲ្យមហាជនចោទជាបញ្ហា» ៕

(វីដេអូ)

Related posts

Leave a Comment