លោកស្រី ទ្រី ដាណា និងពូម៉ៅ ឃើញគ្រាប់ត្នោត និងស្ករត្នោត តាមផ្លូវទំនងពេក ក៏ឈប់ឡាន ចុះទិញ ភ្លាមៗ ព្រមទំាងបានជូនលុយដល់បងប្អូននៅទីនោះថែមទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ បងប្អូន ខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើ​សឈា​ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ពិសេស បើទោ លោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាក៏ដោយ ក៏នៅតែចូលចិត្តប្រើយ៉ាងសាមញ្ញ មានដូចជា ញុំាអាហារ ទិញរបស់របរ តាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ដែលបានជួបហើយ ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមុននេះបន្តិច​ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ចែដាណា និងពូម៉ៅ តុបតែងខ្លួនយ៉ាងស្អាត ជិះតាមផ្លូវ ក៏ប្រទះឃើញ គេលក់ស្ករត្នោត មើលទៅទំនងពេកក៏បានចុះទិញ និងសួរសុខទុក្ខអ្នកលក់នៅទីនោះ យ៉ាងសប្បាយរីករាយ មើលទៅដូចជាអ្នកធ្លាប់ស្គាល់គ្នាពីមុនអ៊ីចឹង។
មិនត្រឹមតែជួយទិញប៉ុណ្ណោះទេ ថែមទាំងជូនលុយពួកគាត់ថែមទៀត ហើយចំពោះអ្នកលក់ខ្លះទៀត ដែលលោកស្រី មិនបានជួយទិញ ក៏លោកស្រី ជូនថវិកាម្នាក់ដល់ទៅ ២០ដុល្លារដែរ ។

ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment បង្ហាញពីចំណាប់អារម្មណ៍ថា ៖ អរគុណច្រើនបង ខ្ញុំអរជំនួសគេ, ល្អ​ណាស់​ស្ក​រដាក់អ៊ី​ចឹង ​មាន​អនាម័យ​ល្អ, អរគុណច្រើន មនុស្សចិត្តបុណ្យ, ខ្ញុំស្រលាញ់បងស្រី ទ្រី ដាណា ណាស់ គាត់ស្អាតហើយ ចិត្តល្អទៀត មិនដឹងថាខ្ញុំមានសំណាងបានជួបបងស្រី ឬក៏អត់ទេ?, ខោបងស្អាត, គាន់តែមើល ក៏រំភើបដែរ បងស្រី, ឃើញអ៊ីចឹងរំភើបជំនួស ចង់ឃើញចែដាណា ដូចគេដល់ហើយ។

ព្រមទំាងនៅមាន ការលើកឡើងរាប់រយទៀត ដែលមិនអាចរៀបរាប់អស់ សុទ្ធសឹងតែបង្ហាញពីការពេញចិត្តយ៉ាងខ្លំាងនូវទឹកចិត្តរបស់លោកស្រី ទ្រី ដាណា និងស្វាមី។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts