មានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ក្រោយឃើញ ព្រះសង្ឃមួយអង្គ កាន់កាំមេរ៉ាថតរូបឱ្យកូនកំលោះ-ក្រមុំ ពេលកំពុងសូត្រមន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការថតរូបពិតជាសំខាន់ក្នុងពីធីមង្គល ព្រោះក្នុងមួយជីវិតរបស់យើងថ្ងៃរៀបការជាអនុស្សាវរីយ៍មួយដ៏ល្អដែលមិនអាចបំភ្លេចបាន ហើយសម្រាប់អ្នកខ្លះទិដ្ឋភាពនេះអាចកើតឡើងមួយជីវិតតែម្ដងតែប៉ុណ្ណោះ ។ អ្វីដែរសំខាន់ការដែលជ្រើសរើសមុំនៃការថតពិតជាសំខាន់ ព្រោះដើម្បីទទួលបានរូបភាពស្អាត ប្លង់ល្អ និង អ្វីដែលពិសេសរួមផ្សំនឹងអត្ថន័យរូបភាពផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ ប្រទេសថៃកំពុងផ្ទុះការចាប់អារម្មណ៍មួយបន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដោយមានព្រះសង្ឃមួយអង្គចូលកម្មពិធីសូត្រមន្ត ហើយកាន់កាំមេរ៉ាថតរូបឱ្យសាមីកូនកំលោះក្រមុំទាំងពីរ ដោយចាប់ពីរូបភាពនេះបានបង្ហោះលើបណ្ដាញសង្គមរួចមក ធ្វើឱ្យមហាជនមានការស៊ែរចែករំលែកជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមគណនីហ្វេសប៊ុកដែលបង្ហោះរូបភាពខាងលើបានឱ្យដឹងថា មូលហេតុដែលឱ្យព្រះសង្ឃជួយថតរូបឱ្យក៏ព្រោះតែកូនកំលោះកូនក្រមុំចង់បានប្លង់កាន់ចង្ហាន់ប្រគេនព្រះសង្ឃ តែមិនដឹងត្រូវធ្វើដូចម្ដេច ព្រោះព្រះសង្ឃគង់នៅពីមុខ បើសិនជាចូលទៅថតវាហាក់បីដូចជាមិនសម ហេតុដូចច្នេះហើយទើសម្រេចចិត្តពឹងពាក់ពាក់ព្រះសង្ឃដើម្បីឱ្យជួយថតឱ្យ ៕

Related posts