សាហាវ! ឈុតស៊ីហ្គេមវៀតណាម ត្រូវអញ្ជើញទៅចូលរួមពាន មានសុទ្ធតែគីឡូ ​World Cup

ក្រុមបាល់ទាត់អាយុក្រោម ២១ ឆ្នាំរបស់វៀតណាម ត្រូវបានប្រទេសដែលជាជើងឯក World Cup បារាំង អញ្ជើញទៅចូលរួមក្នុងពានរង្វាន់មួយ (MUARICE REVELLO TOURNAMENT) ដែលធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២០ នេះ ។

វៀតណាម ត្រូវបានបារាំងអញ្ជើញក្នុងចំណោមក្រុមផ្សេងៗទៀតចំនួន ៩ ដែលជាក្រុមខ្លាំងបំផុតតំណាងឱ្យតំបន់នីមួយៗមកពីជុំវិញពិភពលោក ហើយវៀតណាមគឺជាក្រុមខ្លាំងបំផុតតំណាងឱ្យតំបន់អាស៊ាន ខណៈដែលប្រទេស ៩ ផ្សេងទៀតរួមមាន អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន ម៉ិចសិចកូ កុងហ្គោ រ៉ូម៉ានៅ កូឌីវ័រ និង ម៉ូរ៉ូកូ ។

គួរបញ្ជាក់ដែរថា ពានរង្វាន់នេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានប្រទេសចន្លោះពី ១០ ទៅ ១២ ចូលរួមជារៀងរាល់ឆ្នាំ ដោយសុទ្ធតែជាក្រុមខ្លាំងនានាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ៕

Related posts

Leave a Comment