នាយកសារព័ត៏មាន Angkor Today ត្រូវក្រសួងមហាផ្ទៃសម្រេចបណ្តេញ​ ចេញពីប្រទេសកម្ពុជា ដោយសារមូលហេតុ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងមហាផ្ទៃ ប្រកាសស្តីពីការបញ្ចេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេសម្នាក់នោះមានឈ្មោះថា SHEN KAIDONG ជាជនជាតិចិន និងជានាយកសារព័ត៏មាន Angkor Today​ ក្រោយផ្សព្វផ្សាយព័ត៏មានប្រឌិត ថា “កម្ពុជាលក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិន “។ ក្រោយពីបំភ្លៃការពិត រឿងផ្សព្វផ្សាយ​ព័ត៏មានមិនពិតហើយនោះ ក្រសួងមហាជន ក៏បានសម្រេច បណ្តេញបុរសជនជាតិចិន ដែលមានឈ្មោះ ខាងលើ ចេញពីប្រទេស កម្ពុជា និងមិនឲ្យវិលត្រឡប់មកវិញជាដាច់ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោមថា៖
បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសឈ្មោះ SHEN KAIDONG ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទល្មើ សប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជាជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានភារកិច្ចបណ្តេញជនបរទេសដូចមានចែងក្នុងប្រការ១ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃចេញប្រកាសនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអង្គភាពពាក់ព័ន្ធត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Related posts