បន្ទាប់ពីសែនព្រេនតូចតាចរួច លោកជំទាវ ស៊ន សៀវម៉ី និយាយពាក្យចាក់ដោតមួយឃ្លានេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ លោកជំទាវ ស៊ន សៀវម៉ី និង លោក កែវ ដេវីត បានសម្រេចចិត្តសែនព្រេនបន្តិចបន្ទួច ដោយពិធីទាំងមូលបានប្រារព្ធឡើងត្រឹមតែអញ្ជើញញាតិមិត្ត បងប្អូន ស្និទ្ធស្នាលប៉ុន្មាននាក់ចូលរួមដឹងឮប៉ុណ្ណោះ រង់ចាំឱកាសល្អមកដល់នឹងមានរៀបចំពិធីធំដុំស្របតាមប្រពៃណី ព្រោះថាបច្ចុប្បន្នកម្ពុជាកំពុងរងការរីករាតត្បាតជាសហគមន៍លើកទី ៣ នៃវីរុសកូ វី ដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ថា បច្ចុប្បន្នកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាបានឡើងងារជាលោកទំទាវទាំងវ័យក្មេង ចំពោះពិធីមង្គលការត្រូវតែរៀបចំឱ្យបានអធឹកអធមស័ក្ដិសមទៅតាមកិត្តិយស ប៉ុន្ដែសម្រាប់លោកទំទាវផ្ទាល់ បែរជាព្រលយពាក្យមួយឃ្លាតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឱ្យមហាជនកោតសរសើរ និង យល់ស្របតាមព្រាត ក្រោយបញ្ចប់ពិធីសែនព្រេនជាមួយគូដណ្ដឹងរូបសង្ហា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ស៊ន សៀវម៉ី បានរៀបរាប់នូវពាក្យមួយឃ្លាយ៉ាងខ្លី ប៉ុន្ដែមានអត្ថន័យចាក់ដោតថា «ក្ដីសុខ និង សុភមង្គលមិនបញ្ជាក់ទៅនឹងកម្មវិធីតូច ឬធំទេ Love you babe» ។ ពិតណាស់នៅក្នុងសម័យកូ វី ដ-១៩ នេះ គេឃើញកម្មវិធីមង្គលជាច្រើនមកហើយបានប្រកាសពន្យាពេល ឬរៀបចំសែនព្រេនយល់ពេលាល្អបន្តិចបន្តួច ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូ វី ដ-១៩ ៕

Related posts