សូមប្រយ័ត្តផង! លោកជំទាវ ឱ វណ្ណឌីន និយាយថា មានការផ្ទុះឡើងជំងឺកូ វី ដ-១៩លើកនេះ ពិបាកជាងលើកមុនទៅទៀត ដោយសារមូលហេតុទាំងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្ដីការក្រសួងសុខាភិបាល កាលព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការទប់ស្កាត់ការរីករាលដាលជំងឺកូ វី ដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍សហគមន៍លើកមុនៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបានបញ្ជាក់ថា ដោយសារតែមានការពិបាកស្មុគស្មាញ និងមានការឆ្លងលឿនជាងមុនទៀត ហើយស្ថានភាពការឆ្លងជំងឺកូ វី ដ-១៩ មិនសូវអំណោយផលសម្រាប់ប្រទេសកម្ពុជានោះទេ ​​​​​​​​​​​​​​ព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ។ លើសពីនេះលោកជំទាវក៏បន្ថែមថា “ជោគជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូ វី ដ-១៩ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការការពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។
លោកជំទាវបានលើកឡើងដែរថា ព្រឹត្តិការសហគមន៍ ២០ កុម្ភៈមានករណីឆ្លងច្រើន ហើយមានករណី បំប្លែងខ្លួនពីកូ វី ដ-១៩ទៀត ដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូពិស្ដារនៃសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃនេះ៖ ប្រភព៖: ទទក

Related posts