ស្ត្រីអ្នកជំងឺកូ វី ដ ១៩ ម្នាក់ជាមន្ត្រីនគរបាលថ្នាក់ជាតិ ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ បានតេស្តវិជ្ជមានវីរុសកូ វី ដ ១៩ កាលពីថ្ងៃទី ២១ កុម្ភៈ ២០២១ ស្នាក់នៅខុនដូរ Skyline Dumex ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ បានទៅចូលរួមពិធីមង្គលការមួយនៅព្រៃវែង កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២១ កន្លងទៅ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីខាងលើធ្លាប់បានទៅចូលរូមពិធីមង្គលការមួយនៅព្រៃវែង កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២១ កន្លងទៅ ស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុក
កំចាយមារ ដែលមង្គលការនេះមានម្ចាស់ដើមការឈ្មោះ ស៊ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន ៨០០ នាក់ ។
ដោយនៅពេលនេះ អាជ្ញាធរខេត្តព្រៃវែង បានរកឃើញមនុស្សពាក់ព័ន្ធផ្ទាល់ ១១ នាក់ មិនផ្ទាល់ ២៧ នាក់ យកទៅធ្វើចត្តាឡីស័ក។ ដោយឡែកអ្នកពាក់ព័ន្ធប្រយោលផ្សេងទៀត កំពុងស្រាវជ្រាវរកបន្ត ៕ប្រភព ៖ Popular Magazine