អីយ៉ាស! សុខៗ អេដ វីន បង្ហោះសារបង្ហាញដំរួយបែកបាក់ស្នេហា ឡើងផ្អើលអ្នកគាំទ្រ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លមកទស្សនិកជនក៏ធ្លាប់បានដឹងរួចមកហើយនូវទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម ស្អិតល្មួត របស់តារាសម្ដែងស្រស់សង្ហា លោក អេដ វីន និង អ្នកមេម៉ាយកូនពីរសាច់ចាំមួយរូប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបើកបង្ហាញជាសារធារណៈនូវចំណងស្នេហ៍នេះហើយ គេសង្កេតឃើញថាអ្នកទាំងពីរតែងបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមជាញឹកញាប់ និង បានហៅគ្នាថាប្ដីប្រពន្ធពេញៗមាត់ទៀតផង ។ ទោះបីជា អេដ វីន និង គូស្នេហ៍ តែងបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែរាល់ថ្ងៃក៏ពិតមែន តែកាលពីកន្លងមកក៏ធ្លាប់មានព័ត៌មានផ្អើលអស់មហាជនម្ដងរួចមកហើយ ពីការប្រកាសបែកបាក់គ្នាជាសាធារណៈនោះ ប៉ុន្តែចុងក្រោយក៏ត្រលប់មកត្រូវរ៉ូវគ្នាវិញ និង ថែមទាំងមានគម្រោងរៀបការជាមួយនឹងគ្នាទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះដែរ អេដ វីន ក៏បានស្រាប់តែបង្ហោះសារមួយនៅលើបណ្ដាញសង្គម បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង ក្រោយពីតារាប្រុសរូបនេះ បានសរសេរសារហាក់បង្ហាញដំរួយខ្លះៗពីការបែកបាក់គ្នាជាមួយគូស្នេហ៍ ដែលកំពុងមានភាពផ្អែមល្ហែមនឹងគ្នានេះ ។ នៅក្នុងសារនោះ អេដ វីន ក៏បានសរសេរថា ៖ «រឿងរ៉ាវស្នេហា ឆាកជីវិតមនុស្ស គ្មានអ្នកណាម្នាក់អាចដឹងមុននោះទេ ថ្ងៃនេះជួប ថ្ងៃស្អែកបែក គ្មានអ្នកណាអាចដឹងមុនឡេីយក្រៅពីខ្លួនយេីង សម្រាប់ខ្ញុំពេលនេះ ដូចអ្វីដែលខ្ញុំនិយាយខាងលេីអ៊ីចឹង ចាប់ពីពេលនេះតទៅ ខ្ញុំហេីយនឹងគាត់លែងត្រូវជាអ្វីនឹងគ្នាទៀតហេីយ កុំឆ្ងល់ថាមកពីអ្វី #ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា អេដ វីន បានបង្ហោះពាក្យពេចន៍បែបនេះក្ដីនៅក្នុងបណ្ដាសង្គមក៏ពិតមែន តែយើងក៏មិនទាន់សន្និដ្ឋានបានថា លោកបានបែកពីគូស្នេហ៍ពិត ឬ យ៉ាងណានោះទេ ដោយរង់ចាំមើលតារាប្រុសរូបនេះចេញមកបញ្ចាក់ឱ្យកាន់តែច្បាស់បន្ថែមទៀតសិន ៕

Related posts