អីយ៉ា! ធ្លាប់តែឃើញ ប៊ូខាវ ឡើងសង្វៀន ពេលនេះមកមើលស្តេចប្រដាល់រូបនេះច្រៀងម្តងមើលថាពិរោះប៉ុណ្ណា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ ប្រិយមិត្តទាំងអស់ច្បាស់ជាបានជ្រាបច្បាស់ និង ស្គាល់ហើយអំពីស្តេចប្រដាល់ថៃដ៏ល្បីឈ្មោះដែលមានដើមកំណើតនៅក្នុងខេត្តសុរិន្ទ កីឡាករ Banchamek Buakaw។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Buakaw គឺជាកីឡាករមួយរូបដែលត្រូវបានគេចាត់ទុកថាជាស្តេចប្រដាល់សេរីអ្នកលេងក្បាច់គុណមុយថៃ ដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃ។ សម្រាប់ប្រវត្តិនៃការប្រកួតរបស់គាត់វិញ គឺគាត់ធ្លាប់បានឆ្លងកាត់ការប្រកួតចំនួន ២៥៦ ដង ក្នុងនោះឈ្នះ ២៣០ ដង ស្មើ ១២ ដង និង ចាញ់ចំនួន ២៣ ដងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់សមិទ្ធផលដែលគាត់ទទួលបានធំៗ ក្នុងនោះគាត់ធ្លាប់បានឈ្នះជើងឯកពានរង្វាន់ Featherweight និង ព្រឹត្តិការណ៍ K-1 World Max ក្នុងប្រភេទទម្ងន់មធ្យម និង ស្រាល នៅកីឡដ្ឋាន Omnoi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់បន្ថែមដែរថា បើតាមការឱ្យដឹងពីប្រភពព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្សេងៗបានឱ្យដឹងថា បុរសវ័យ ៣៩ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ ១៧ លានដុល្លា គិតត្រឹមឆ្នាំ ២០១៩ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងនៅតែឃើញគាត់រស់នៅជីវិតសាមញ្ញៗ។

កីឡាករមុខដែកស្បែកស្វិតរូបនេះ មិនត្រឹមតែជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះគាត់ថែមទាំងមានសមត្ថភាពនៅក្នុងការច្រៀងទៀតផង។ សម្រាប់បទចម្រៀងដែលគាត់ច្រៀងមានចំណងជើងជាភាសាខ្មែរថា “ឈឺចាប់ពិត” ជាភាសាអង់គ្លេស “ True Pain”។ តាមរយៈវីដេអូនៅក្នុងបទចម្រៀងគឺបានបង្ហាញពីជីវិតស្នេហារបស់គាត់ដែលត្រូវបាននារីម្នាក់ក្បត់ លួចទៅមានអ្នកថ្មីដែលគេមានលុយ និង ទ្រព្យសម្បត្តិជាងគាត់ ហើយក្រោយមកក៏បានធ្វើឱ្យគាត់មានការឈឺចាប់ លែងចង់មានស្នេហាជាបន្តទៀត៕

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

Related posts