អីយ៉ា! កូនកំលោះអាយុ ៧០ ឆ្នាំ ការប្រពន្ធវ័យក្មេងអាយុ ២០ ឆ្នាំ ជូនបណ្ណាការលុយសុទ្ធដល់ទៅ…

ក្ដីស្រឡាញ់អាចមានគ្រប់រូបភាពទាំងអស់ដោយមិនប្រកាន់ភេទ ឬ អាយុឡើយ សំខាន់ឱ្យតែស្រឡាញ់គ្នាដោយចិត្តស្មោះ និង ចេះផ្ដល់តម្លៃឱ្យគ្នា នោះនឹងរកឃើញហើយនូវសុភមង្គលដ៏ពិតប្រាកដមួយជាក់ជាមិនខាន ។

ដោយឡែកថ្មីៗនេះកំពុងតែមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គម ដោយគេឃើញរូបភាពមង្គលការមួយនៅប្រទេសឡាវ ដែលកូនកំលោះអាយុ ៧០ ឆ្នាំ រៀបការជាមួយនឹងប្រពន្ធវ័យក្មេងអាយុ ២០ ឆ្នាំ ដោយផ្ដល់នូវបណ្ណាការយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើល ចំនួន ៩៩ លានគីប លុយប្រទេសឡាវ ស្មើនឹងជាង ១ ម៉ឺនដុល្លារ (១០៥៩០ ដុល្លារ) ព្រមទាំងរថយន្ត ១ គ្រឿង និង មាសមួយចំនួនទៀត ។

ទន្ទឹមនឹងឃើញរឿងដ៏ភ្ញាក់ផ្អើលមួយនេះបានធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនចូលទៅសម្ដែងការអបអរជាមួយលោកតាអាយុ ៧០ ដែលទទួលបានប្រពន្ធក្មេងដូចនេះ ៕

Related posts