មានការរិគន់​ ជាច្រើនពីមហាជន ក្រោយឃើញម្ចាស់ Tik Tok «ពូហុន» ប្រើពាក្យមិនសមរម្យ (វីដេអូ)

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេស Tik Tok មានការរិគន់​ ជាច្រើនយ៉ាងខ្លាំង ទៅលើបុរសម្នាក់មានគណនី Tik Tok ឈ្មោះ «ពូហុន» ក្រោយពីបានប្រើពាក្យមិនសមរម្យប៉ះពាល់កិត្តិយសដល់ស្ត្រីក្នុងបទចម្រៀងរបស់ខ្លួន ។

ការច្រៀងរបស់ម្ចាស់គណនី Tik Tok «ពូហុន» នេះ បានធ្វើឲ្យមហាជនស្នើរសុំក្រសួងពាក់ព័ន្ទ សូមចាត់ការតាមវិធានការផ្លូវច្បាប់ដល់បុគ្គលរូបនេះជាកំហិត ក៏ព្រោះតែពាក្យអសុរោះ និង ប្រមាថមើលងាយខ្លាំងដល់ស្ត្រី ។

គួរឱ្យដឹងដែរថា បុរសម្នាក់ដែលកំពុងតែប្រើពាក្យប្រមាថប៉ះពាល់តម្លៃស្ត្រីរូបនេះ ត្រូវបានគេស្គាល់ថាជាអ្នកលេង Tik Tok មួយរូប ត្រូវបានទទួលការចាប់អារម្មណ៍កាលពីពេលកន្លងមក ក៏ព្រោះការបង្ហាញស្ទីលច្រៀងប្លែកៗរបស់ខ្លួន ប៉ុន្តែម្តងនេះបុរសខាងលើនេះ ពិតជាធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ៕

Related posts