វង្ស ណ​យ ប្រកាស​លាឈប់​ពី​ប្រដាល់​ ព្រោះ​ល្បី​តែ​ឈ្មោះ​ គ្មាន​សល់​អី

ភ្នំពេញ ៖ អ្នក​ប្រដាល់​ល្បីឈ្មោះ វង្ស ណ​យ នៅ​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ បានប្រកាស​លាឈប់​ពី​ប្រដាល់ ដោយ​លោក​លើក​ហេតុផល​ថា វាយ​យូរ​ណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អី​នោះទេ​។​

​កីឡាករ​ប្រដាល់ មាន​ដើមកំណើត​ពី​ខេត្ត​ប៉ៃលិន​រូបនេះ បានលើកឡើង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅមុននេះ​បន្តិច​ថា «(​ខ្ញុំ​លាឈប់​ពី​ប្រដា​ល់ហើយ​បងប្អូន​)ខ្ញុំ​វៃ​យូរណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អី​ទេ ពេលនេះ​ខ្ញុំ​អស់កម្លាំង​វ៉ៃ​ទៀតហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈប់​វៃ​នៅពេលនេះ ព្រោះ​ខ្លាច​ពិការ ខាន​បាន​រកស៊ី​ចិញ្ចឹម​កូន ។​បើ​ខ្ញុំ​ពិការ​ទៅ​គ្មាន​អ្នកណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ​»​។​

ក្រោយពេល​ឃើញ​កីឡាករ​វង្ស ណ​យ ប្រកាស​ដំណឹង​យ៉ាង​ភ្ញាក់ផ្អើល​បែបនេះ មានមតិ​ជាច្រើន បាន​គាំទ្រ​ការសម្រេចចិត្ត​មួយ​នេះ ព្រោះ​បើ​នៅ​ប្រដាល់ ក៏​លោក​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់​ដដែល​ហ្នឹង​។ តែ​មតិ​មួយចំនួន​តូច ក៏​មិន​គាំទ្រ​ចំពោះ​ការ​ពោល​ពាក្យ​ក្រីក្រ​ផ្សារភ្ជាប់​ទៅនឹង​ភាពល្បីល្បាញ​នោះទេ​។​

ជាក់ស្ដែង​ពួកគេ បាន​បញ្ចេញមតិ​បែបនេះ​ថា «​ឈប់​វ៉ៃ​ល្អ​ហើយ​ តែ​បង​មិនគួរ​ពោល​ពាក្យ​បែបនេះ​ទេ »​។ «​បើ​ណ​យ​គ្មាន​ពេល​ហ្វឹកហាត់​ទេ​លាឈប់​ពី​ប្រដាល់​គឺ​សមរម្យ​ហើយ ជូនពរ​ជោគជ័យ​ក្នុង​របរ​ថ្មី​»​។ «​គាំទ្រ​ព្រោះ បង​មិនអាច​នៅតែ​វ៉ៃ​ចឹ​ងរ​ហូត​ទេ បើ​មានមុខ​របប​ហើយ​បង​ត្រូវតែ​ខំប្រឹង​អោយ​រីកចម្រើន​បន្ថែមទៀត​»​។ «​ឈប់​ទៅ​បង​អើយ​….​ប្រដាល់​ស្រុក​យើង​គេ​ទុក​ដូច​មាន់​ជល់​ចឹ​ង​តែ​អស់​តម្លៃ​គេ​យក​ស្ងោ​ជ្រក់​ហើយ​។​ ទុក​កម្លាំង​កាយ​រ​បស់​បងរ​ក​ស៊ី​តិចតួច​វិញ​ទៅ​គ្រាន់​មាន​លុយ​សល់​ខ្លះ​អោយ​កូន​រៀន​នៅ​ថ្ងៃ​អ​នាគ​តប​ង»​។

គួរ​បញ្ជាក់ថា ក្រៅពី​អាជីព​ជា​អ្នក​ប្រដាល់​នោះ កីឡាករ​វង្ស ណ​យ ក៏​ជា​អ្នកលក់​ងៀត​ក្របី​មួយរូប​នៅ​ខេត្ត​ប៉ៃលិន​ផងដែរ ហើយ​ជារឿយៗ​លោក​តែងតែ​រអ៊ូ រឿង​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន ដោយ​ផ្សារភ្ជាប់​នឹង​រឿង​ប្រដាល់​ល្បី​តែ​ឈ្មោះ​នេះ​ផងដែរ​៕

Related posts

Leave a Comment