កាលពីពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានរូបភាពមង្គលការរវាងភេទដូចគ្នា ដោយមានបុរសនិង បុរសតែម្តងបានរំលេចឡើង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងផងដែរ។
ដោយឡែក នេះបើយោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះថា Kheang Sophan បានបង្ហោះពីខួបអាពាហ៍ពិពាហ៍១ឆ្នាំរបស់ខ្លួន ដោយបានរៀបរាប់ពីទិដ្ឋភាពនៅថ្ងៃមង្គលការតាមរយៈរូបថតជាច្រើនសន្លឹកដោយអមជាមួយការសរសេរពាក្យខ្លីៗថា៖
ថ្ងៃនេះហេីយគឺជាថ្ងៃដែរខ្ញុំមានក្តីសុខក្នុងជីវិតបំផុត ជាថ្ងៃដែរជួបជុំ បងប្អូនទាំងសងខាង ជាពិសេសមិត្តភ័ក្ដិជិតឆ្ងាយ
ថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើង
២០-០២-២០២០
២០-០២-២០២១
ចំណែកមហាជនជាច្រើនក៏ជួបអបអរសាទរដល់ប្តីប្រពន្ធភេទដូចគ្នាទាំងពីរនេះ ដែលអាចរកឃើញស្នេហ៍ពិតបាន ព្រោះថាក្តីស្នេហ៍ពិតមិនប្រកាន់ពី អាយុ ភេទ ពណ៍សម្បុរនោះឡើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖