សម្តេចមានប្រសាសន៍ថា ពលករខ្មែរនៅប្រទេសថៃ​ នៅចំថ្ងៃចូលឆ្នាំ មិនគួរមកប្រទេសវិញទេ ដោយសារមូលហេតុ …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកមិញនេះ នៅក្នុងឱកាសថ្លែងសារប្រាប់ដល់ជនរួមជាតិ នៅក្រោយការរីករាលដាលនៃព្រឹត្តិការណ៍ជាសហគមន៍២០ កុម្ភ: ឆ្នាំ២០២១ រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្របានថ្លែងសារប្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយសម្តេចក៏បានគូសបញ្ជាក់អំពីបញ្ហានៃបងប្អូនពលករ ពលការិនី ដែលនិងមានគម្រោងវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ នៅក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដោយបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមផ្តាំដល់ប្រជាពលរដ្ឋរបស់យើងដែលនៅក្នុងព្រះរាជាណាចក្រថៃ ឲ្យបានជ្រាប បើទោះបីជាមក ក៏អត់បានចូលឆ្នាំដែរ ព្រោះមកត្រូវធ្វើចត្តាឡឺស័កនៅទល់ដែន បើថាមកៗមុនអត់មានបញ្ហាទេ ប៉ុន្តែបើមកតែដើម្បីតែចូលឆ្នាំអត់បានចូលឆ្នាំទេ ច្បាស់ជាចូលឆ្នាំនៅក្នុងតំបន់ដែលធ្វើចត្តាឡឺស័ក អត់ឲ្យធ្លាយមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្នុងទេ ដល់ពេលត្រលប់ទៅថៃវិញ គឺត្រូវធ្វើចត្តាឡឺស័កនៅថៃ១៤ថ្ងៃទៀត អញ្ចឹងមកកម្ពុជាអស់១៤ថ្ងៃ ទៅវិញថៃវិញអស់១៤ថ្ងៃ គឺកុំមកប្រទេស ចូលឆ្នាំនៅនិងទៅ(ពេលគឺចូលឆ្នាំថ្មីនៅប្រទេសថៃតែម្តងទៅ) ជាការល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងគ្រោងនិងរៀបចំប្រារព្ធឡើងនៅថ្ងៃទី ១៤​ ១៥ ១៦ ខែមេសា នាពេលខាងមុខនេះ ៕

Related posts