នៅចាំបានទេ? ក្មេងប្រុសដែរធាត់ជាងគេលើពិភពលោក ពេលនេះមើលមិនចង់ស្គាល់​ ដោយសា …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ Arya Permana ដែលមានទម្ងន់រហូតទៅ១៩០គីឡូក្រោម កាលនៅមានអាយុត្រឹមតែ ១១ឆ្នាំ ប៉ុន្ដែបច្ចុប្បន្នស្ថិតក្នុងអាយុ​ ១៤ឆ្នាំ ក្មេងប្រុសដែលត្រូវបានគេចាត់ទុកថាធាត់បំផុតនៅលើពិភពលោករូបនេះ ស្រកនៅសល់តែ ៨២គីឡូក្រាមប៉ុណ្ណោះ ហើយរូបរាងរបស់គេប្រែប្រួលខ្លាំង មើលសឹងតែមិនចង់ស្គាល់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រម្លឹកដល់កុមារា Arya កាលពីមុន ធ្លាប់ជាក្មេងប្រុសម្នាក់ដែលមានរាងកាយធាត់ខ្លាំងបំផុត ដល់ថ្នាក់រកសំលៀកបំពាក់ស្លៀកសឹងមិនបានឡើយ និងបានត្រឹមតែរុំខ្លួននឹងសារុងប៉ុណ្ណោះ។ នៅពេលមានអាយុ១០ឆ្នាំ រូបគេគឺជាមនុស្សម្នាក់ដែលញៀននឹងអាហារធាត់ដូចជានំកូឡា និងមី។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចបរិភោគអស់នូវអាហារត្រី សាច់ បន្លែ ផ្លែឈើជាដើម ដែលតម្រូវសម្រាប់មនុស្សពីរនាក់ សម្រាប់រយៈពេលពេញមួយថ្ងៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាមិញ ជាមួយនឹងរបបអាហារដែលត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណទៀងទាត់រយៈពេលជាង៥ឆ្នាំមកនេះ រូបគេក៏អាចស្រកទម្ងន់អស់ច្រើនស្ទើរតែមិនគួរឲ្យជឿ ហើយចាប់តាំងពីស្រកទម្ងន់មក រូបក៏អាចឡើងដើមឈើ និងជិះម៉ូតូបានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីលំហាត់ប្រាណជាប្រចាំ Arya បានដើរចម្ងាយ៣គីឡូម៉ែត្រក្នុងមួយថ្ងៃ ហែលទឹក ហើយលេងកីឡាបាល់បោះ ឬកីឡាផ្សេងទៀតរយៈពេល ២ម៉ោងក្នុងមួយថ្ងៃ។ ហើយ Arya ក៏អាចដើរទៅសាលារៀនបានផងដែរ មុនពេលសាលារៀនមិនទាន់បិទ ដោយសារជំ ងឺកូ វី ដ-១៩ រាតត្បាត។

គួរឲ្យដឹងដែរថា ក្រៅតែពីមានរបបអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ កុមារារូបនេះក៏ធ្លាប់បានវះកាត់យកសាច់យារធ្លាក់ចេញផងដែរ ទើបគេអាចស្រកបានប៉ុននេះ៕

ប្រភព ៖ Khmerload

Related posts