ពិតជាគំនិតល្អ! ពូ ឈីវ ថតរូបមង្គលការបំផុសគំនិតអប់រំ ៦ ចំណុចក្នុងការងារសង្គម…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រមួយចំនួន ប្រាកដជាធ្លាប់បានដឹងមកហើយពីសកម្មភាពសង្គមរបស់យុវជនមួយរូបគឺ ពូ ឈីវ ដែលតែងតែចូលរួមបំផុសបំផុលក្នុងការចូលរួមការងារសង្គម ដូចជាផ្នែកកីឡា និង ផ្នែកបរិស្ថាន ជាដើម។

ថ្មីៗនេះ យុវជនរូបនេះ ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍លោកយ៉ាងខ្លាំងពីការរៀបចំកម្មវិធីមង្គលការរបស់ខ្លួននាពេលខាងមុខនេះ ដោយលោកបានរៀបចំការថតរូប Pre-Wedding បំផុសគំនិតអប់រំដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យនូវការងារសប្បុរសធម៌ និង ជួយសង្គមដល់ទៅ ៦ ចំណុចផ្សេងៗគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឲ្យដឹងពី ពូ ឈីវ បានប្រាប់មកកាន់ «ប្រជាប្រិយថា» មង្គលការរបស់លោកបានរៀបចំផ្នត់គំនិតអប់រំសំខាន់ៗចំនួន ៦ ដោយបង្ហាញនៅលើរូបភាពនៃ Pre-Wedding គឺមានដូចជា គំនិតទី ១ «អាពាហ៍ពិពាហ៍ ១ គូ ដើមឈើ ១ ដើម» គំនិតទី ២ «ខន្តីសេចក្តីអត់ធន់» គំនិតទី ៣ «គូស្នេហ៍ថែស៊ីក្លូ» គំនិតទី ៤ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» គំនិតទី ៥ «យើងគាំទ្រកីឡាជាតិ» និង គំនិតទី ៦ «គូស្នេហ៍ថែបរិស្ថាន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ ឈីវ បានបញ្ជាក់ពីមូលហេតុ ដែលលោក និង អនាគតភរិយា បានរៀបចំគំនិតអប់រំបំផុតទាំង ៦ នេះឡើយថា «នេះជាឱកាសរបស់យើងខ្ញុំជាគូស្វាមីភរិយាថ្មី ចង់បំផុសគំនិតបែបច្នៃប្រឌិតថ្មីៗ ទៅដល់គូស្នេហ៍ដទៃជាច្រើនទៀត ងាកមករកការថត Pre-wedding បែបអប់រំ ដែលជាការរួមចំណែក ផ្តល់សារជូនប្រជាពលរដ្ឋមួយចំនួន ឱ្យមានឥរិយាបថល្អៗក្នុងសង្គម ដើម្បីជាឧត្តមប្រយោជន៍ ដល់ប្រទេសជាតិផងដែរ ។ តួយ៉ាងការបំផុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិតអប់រំទាំង ៦ របស់គូស្នេហ៍យើងខ្ញុំ គឺជាការចាប់ផ្តើមមួយដាស់ស្មារតីពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញនូវសេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និង កសាងអនុស្សាវរីយ៍មួយ ដោយសង្ឃឹមយ៉ាងមុតមាំថា ការបំផុសគំនិតទាំងនេះ គឺជាធាតុចូលមួយជួយដល់គ្រួសារខ្មែរ និង សង្គមជាតិ» ។ គួរឲ្យដឹងថា ពូ ឈីវ និង អនាគតភរិយាវ័យក្មេងរបស់លោក នឹងរៀបចំមង្គលការនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នាខេត្តក្រចេះ និង រៀបចំពិធីកាត់ចំណងដៃនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ ។ តស់! ទស្សនារូបភាព និង អត្ថន័យទាំងស្រុងនៃគំនិតអប់រំទាំង ៦ របស់ ពូ ឈីវ និង ភរិយា ៖

Related posts