ប្អូនគេប្អូនយើង! Bella ផ្ដល់ប្រាក់ ៥ ម៉ឺនបាត ដល់ក្មេងស្រីអាយុ ១៤ ឆ្នាំត្រូវជីតាចុងរំលោភដល់មានទម្ងន់

តារាសម្ដែងស្រីជួរមុខ Bella Ranee តែងតែត្រូវបានមហាជនកោតសរសើរចំពោះទឹកចិត្តសប្បុរស មានក្ដីអាណិតអាសូរដល់អ្នកក្រីក្រលំបាក ជួយដល់សង្គមជារឿយៗរបស់នាងយ៉ាងខ្លាំង ។

ជាក់ស្ដែងថ្មីៗនេះ តារាស្រី Bella បានបរិច្ចាគលុយ ៥ ម៉ឺនបាត ដែលស្មើនឹងជាង ១ ពាន់ ៦ រយដុល្លារអាមេរិក ជួយដល់ក្មេងស្រីអាយុប្រហែល ១៣ ទៅ ១៤ ឆ្នាំ ត្រូវជីតាចុងរំលោភរហូតមានទម្ងន់ នឹងត្រូវសម្រាលក្នុងពេលឆាប់ៗ ។ Bella បានបរិច្ចាគប្រាក់ភ្លាមៗមិនគិតយូរដល់ក្មេងស្រីគួរឱ្យអាណិតខាងលើ បន្ទាប់ពីឃើញពិធីការិនី Panadda បង្ហើបពីដំណឹងរបស់ក្មេងស្រីរូបនោះនៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម ។

ជាកំពូលតារាសម្ដែងស្រីដ៏ល្បីល្បាញ Bella មិនត្រឹមតែមានរូបសម្រស់ផូរផង់ មានទេពកោសល្យផ្នែកសិល្បៈទេ ចំណែកទឹកចិត្តវិញក៏ល្អខ្លាំង ពូកែធ្វើបុណ្យ ពូកែអាណិតអ្នកដទៃ សមនឹងទទួលបានការកោតសរសើរពីទស្សនិកជនយ៉ាងពិតប្រាកដ ៕

Related posts

Leave a Comment