មហាជន ក៏ដូចជាហ្វេនៗ ជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀង ដែលសម្លេងផ្អែមស្រទន់ មាស សុខសោភា បានប្រកាសនូវដំណឹងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយថា រូបគាត់ បានចាកចេញពីផលិតកម្ម Town ហើយ។
ស្រាប់តែ មកដល់ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ មាស សុខសោភា មានដំណឹងល្អមួយ សម្រាប់អ្នកគាំទ្ររបស់ខ្លួនដោយប្រកាសជាផ្លូវការថា ៖
“បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់ ថ្ងៃនេះ នាងខ្ញុំ សូមបកស្រាយនូវចង្ងល់ របស់បងប្អូន ថាតើនាងខ្ញុំ នឹងចូលផលិតកម្មមួយណា? នាងខ្ញុំ មាស សុខសោភា សូមបញ្ជាក់ជូនថា នាងខ្ញុំបានសម្រេចចូល ផលិតកម្មរាម ជាផ្លូវការហើយ។
ព្រឹត្តិការណ៍ ស្វាគមន៍ វត្តមាន របស់នាងខ្ញុំ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ នៅ THE PREMIER CENTRE SENSOK ក៏ជាថ្ងៃដែលនាងខ្ញុំនឹងបង្ហាញបទចម្រៀងថ្មីរបស់នាងខ្ញុំដូចគ្នា។
សូមបងប្អូនរង់ចាំទស្សនាព្រឹត្តិការណ៍ នាថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ ដែលយើងខ្ញុំបានត្រៀមនូវការសម្តែងដ៏អស្ចារ្យមួយសម្រាប់បងប្អូន ដើម្បីជាចំណងដៃ និងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ ក៏ដូចជាបងប្អូនអ្នកគាំទ្រ។”។
ដូចដែលបានសន្យា នៅទីបំផុត ព្រឹតិ្តការណ៍ ការបើកសម្ភោធ ផលិតកម្មរាម និង ការស្វាគមន៍ តារាចម្រៀង មាស សុខសោភា បានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះហើយ ដោយបានរៀបចំធ្វើឡើងនៅ ឌឺព្រីមៀរសែនសុខ មើលទៅពិតជាអធិកអធមខ្លាំងណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនផងដែរ។
ដូចនេះ ដើម្បី ជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងទិដ្ឋភាពទូទៅ នៃពិធីនេះទំាងអស់គ្នា ៖