ក្រោយត្រូវចោរលួចយកកញ្ចក់ឡាន នេនទុំ បង្ហោះសារបែបនេះជូនពរដល់ចោរ យ៉ាងចាក់ដោត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីនេះ តារាចម្រៀង លោក នេន ទុំ សម្តែងពីអារម្មណ៍ពិតៗឥតលាក់លៀមបន្តិចសោះឡើយ ខណៈពេលដឹងថារថយន្តត្រូវបានចោរគាស់កញ្ចក់ដែលសម្រាប់មើលខាងក្រោយ ទាំងសងខាងតែម្តង ធ្វើឲ្យខឹងចិត្តឆេវក៏បានជូនជាសារមួយទៅក្នុងហ្វេសប៊ុកផ្តាំទៅចោរតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តារាប្រុសរូបនេះ ត្រូវបានចោរគាស់យកកញ្ចក់ដែលសម្រាប់មើលខាងក្រោយ បាត់សូន្យឈឹង ស្របពេលដែលឡានរបស់លោក លើសថ្ងៃបង់ប្រាក់ទៅខាងធនាគារ៣ថ្ងៃមកហើយ ដែលនេះធ្វើឲ្យក្តៅចិត្តប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចក៏សរសេរជាអត្ថបទខ្លីមួយទៅក្នុងបណ្តាញសង្គមថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនិងកក់ក្តៅបំផុតដល់បងចោរ ដែលបងបានចំណាយពេលដ៍មានតំលៃរបស់បងមកលួចគាស់កញ្ចក់ឡានខ្ញុំទាំងសងខាងតែម្តង ក្នុងនាមខ្ញុំជាម្ចាស់ផ្ទាល់សូមចូលរួមអបអសាទរដែលបងលួចបានសំរេចយ៉ាងស្ងប់ស្ងាត់ចេញទៅយ៉ាងរលូត ដែលខ្ញុំមិនបានត្រៀមខ្លួនទាល់តែសោះ អរគុណបងដែលធ្វើអោយប្អូនភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ បន្ទាប់ពីបងបានលួចទៅប្អូនមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ព្រោះឡានប្អូននៀកខាងធនាគាទើបប្រាប់ថាលើសថ្ងៃបង់៣ថ្ងៃហើយ លូវត្រូវបងលួចកញ្ចក់ទៀតផ្ទួនតែម្តង បងបានបង្កើតភាពអស្ចារ្យណាស់សំរាប់ប្អូនពេលនេះ ប្អូនពិតជាគ្មានពាក្យអ្វីនិយាយក្រៅពីពាក្យថារំភើបខ្លាំង និងសរសើបងដែលមានសម្ថភាពល្អបែបនេះ
ជាចុងក្រោយប្អូនសូមជូនពរបង៥ប្រការគឺ សូមអោយជួបប្រទះតែ ស្បែកជើងប៊ូល ដំបងឆក់ ទីប ដុំឥដ្ឋ និងជាពិសេសជួបប៉ូលីសគ្រប់លំដាប់ថ្នាក់កុំបីឃ្លាងឃ្លៀតឡើយ។ សូមអនុមោទនា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកគាំទ្រក៏បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ចំពោះសារសរសេរ របស់លោក នេន ទុំ ផងដែរ ដែលសារខ្លីនេះ មានលក្ខណៈ ចង់សើចផង អាណិតផង ប៉ុន្តែទោះបីជាយ៉ាងក៏ដោយក៏ពួកគេបានចូលរួមសោកស្តាយនូវការបាត់នូវកញ្ចក់ឡានទាំងសងខាងរបស់លោកផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Related posts